ការវិវត្តនៃសំលៀកបំពាក់បុរសខ្មែរ តាំងពីសម័យមុនមកដល់សម័យបច្ចុប្បន្ន (មានវីដេអូ)
ប្រទេសកម្ពុជាមានប្រវត្តិកកើតទឹកដីយូរណាស់មកហើយ ដោយមានអរិយធម៌ និងវប្បធម៌យ៉ាងសម្បូរបែប។ ពីមួយជំនាន់ទៅមួយជំនាន់ បុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកដ៏មានតម្លៃរាប់មិនអស់ ដែលបង្ហាញពីការអភិវឌ្ឍន៍ និងភាពរុងរឿងនៅក្នុងសម័យកាលនីមួយៗផងដែរ។
ក្រៅពីសំណង់ប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស និងឧបករណ៍ប្រើប្រាស់នៅសម័យបុរាណសំខាន់ៗយ៉ាងច្រើនឥតគណនា តាមរយៈការស្លៀកពាក់របស់ប្រជាពលរដ្ឋខ្មែរ ក៏បង្ហាញឲ្យឃើញពីភាពប្រណិត ស៊ីវិល័យ និងឋានៈតួនាទីរបស់បុគ្គលសំខាន់ៗនៅសម័យកាលនីមួយៗផងដែរ។
ដូចដែលមានក្នុងការបង្ហាញជូននៅក្នុងវីដេអូខាងក្រោមនេះ យើងឃើញការវិវត្តន៍ និងភាពខុសគ្នាពីរបៀបស្លៀកពាក់របស់បុរសខ្មែរយើងទៅតាមសម័យនីមួយៗ ព្រមទាំងរបៀបតុបតែងខ្លួនផងដែរ។
ដើម្បីយល់កាន់តែច្បាស់ពីលក្ខណៈពិសេសនៃការស្លៀកពាក់របស់បុរសខ្មែរ ថាវាមានភាពខុសគ្នាយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!