ប្រាសាទ​ចំនួន២ ដែលកសាងនៅសម័យអង្គរ និងមុនអង្គរ ត្រូវបានរក​ឃើញ​​ក្នុង​ខេត្តរតនគិរី​

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទ​ចំនួន២ ដែលកសាងនៅសម័យអង្គរ និងមុនអង្គរ ត្រូវបានរក​ឃើញ​​ក្នុង​ខេត្តរតនគិរី​ ប្រាសាទ​ចំនួន២ ដែលកសាងនៅសម័យអង្គរ និងមុនអង្គរ ត្រូវបានរក​ឃើញ​​ក្នុង​ខេត្តរតនគិរី​

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្រសួងបរិស្ថានបានចេញផ្សាយថា ​ ប្រាសាទ​ចំនួន២​ ត្រូវបានរកឃើញនោះគឺ «ប្រាសាទ​អូរព្រះ» និង «ប្រាសាទ​យ៉ាកណាំង» ។

ប្រាសាទ​អូរព្រះ ស្ថិតនៅ​ស្រុក​លំផាត់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ជា​គ្រឹះ​ប្រាសាទ មាន​ខឿន​ជា​ថ្ម​បាយក្រៀម បំណែក​ឥដ្ឋ បែរមុខ​ទៅ​ទិស​ខាងកើត ស្ថិតនៅ​ខាងលិច​ទន្លេ​ស្រែ​ពក​ប្រមាណ​៤០០​ម៉ែត្រ។ ប្រាសាទ​នេះ​គួរ​ស្ថិតនៅ​ក្នុង​សម័យ​អង្គរ ស.វទី ១០-១១​គ.ស។ នៅប្រាសាទនេះ គេឃើញមានបំណែកជើងទម្ររូប២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាង សម្រាប់ដាក់រូបចម្លាក់ទេវណាមួយ និងបំណែកក្រឡ ផ្នែកខាងក្រោម ដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ។

 

តែក្រឡនេះធ្លាយគូទ តាមប្រពៃណីទំនៀមទម្លាប់ជនជាតិភាគតិចនៅតំបន់នោះ ពីដើមមកពាងដាក់ស្រាជាវត្ថុមានតម្លៃសម្រាប់ពួកគាត់ គេដូរជាមួយគោ ក្របី ពេលដែលក្នុងគ្រួសារមានអ្នកស្លាប់ គេយកសពទៅបច្ចុះ ដោយដាក់ពាង រួចចោះគូទអោយធ្លាយ ដាក់កប់នៅខាងលើក្បាល និងមានដាំដើមរការមួយដើម។

ចំណែកប្រាសាទយ៉ាកណាំង កសាងអំពីឥដ្ឋ បែរមុខទៅទឹសខាងកើត។ ប្រាសាទបាក់បែកសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិចបាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគាស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។ ប្រាសាទយ៉ាកណាំងអាចជាប្រាសាទ កសាងនៅសម័យមុនអង្គរឬដើមសម័យអង្គរ៕

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ