ប្រាសាទវត្តភូ ស្ថាបត្យកម្មនៃអាណាចក្រខ្មែរ សម័យអង្គរ
ប្រាសាទវត្តភូ ពីបុរាណកាលមកស្ថិតនៅ តំបន់ប៉ាក់សេ ខេត្តចំប៉ាសក្តិ សម័យអង្គរ ត្រង់ចំណុច ម្លូព្រៃ មានចម្ងាយ ៦គីឡូម៉ែត្រពី ទន្លេមេគង្គនៃខេត្តចំប៉ាសក្តិ។ បច្ចុប្បន្នស្ថិតនៅក្នុង ខេត្តចំប៉ាសក្តិ ប្រទេសឡាវ (លាវ)។
ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដែលបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាមរចនាបទ ប្រាសាទកោះកេរ និង ប្រាសាទបាពួន សម្រាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។
កាលដើមឡើយទីតាំងនៃប្រាសាទនេះ គឺជាដែនដីរបស់ អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.វទី៥ មក និងកកើតជាដែនដីចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង