តើមានអារម្មណ៍យ៉ាងណាដែរ នៅ​ពេល​មើល​វីដេអូ​ផ្សព្វផ្សាយ​របស់​ថៃមួយ​នេះ? (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
តើមានអារម្មណ៍យ៉ាងណាដែរ នៅ​ពេល​មើល​វីដេអូ​ផ្សព្វផ្សាយ​របស់​ថៃមួយ​នេះ? (មានវីដេអូ) តើមានអារម្មណ៍យ៉ាងណាដែរ នៅ​ពេល​មើល​វីដេអូ​ផ្សព្វផ្សាយ​របស់​ថៃមួយ​នេះ? (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីបមួយរបស់ថៃ ដែលមានថេរវេលាត្រឹមតែ ១ នាទី ១៤ វិនាទី គេបានធ្វើការបង្ហាញ​នូវ​សកម្មភាព​សិក្សារៀន​សូត្រ​របស់​យុវជន​ប្រុសស្រីពីទម្រង់សិល្បៈ វប្បធម៌របស់ពួកគេ​ប្រកប​ដោយ​ការការយកចិត្តទុកដាក់ ដែលនោះស្ដែង​ឲ្យឃើញ​ពីការផ្ដល់​ចំណេះ​ដឹង​បន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀត ដោយមានការបង្ហាត់បង្រៀនពីសំណាក​គ្រូព្រឹទ្ធាចារ្យ​នូវទម្រង់​សិល្បៈ​វប្បធម៌​សំខាន់ៗ​មួយចំនួនដូចជា ក្បាច់គុនល្បុក្ដតោ ល្ខោនខោល ល្ខោនស្រមោលស្បែកធំ និងភ្លេងរនាតឯក។ល។

មូលហេតុដែលយើងខ្ញុំលើកយកវីដេអូនេះមកចែកជូនបងប្អូនទស្សនានោះគឺ យើងខ្ញុំចង់បង្ហាញឲ្យបងប្អូន ជាពិសេសគឺយុវជនយើង បាន​​ឃើញថា យុវជនរបស់គេបានយកចិត្តទុកដាក់បែបណាចំពោះមរតកសិល្បៈរបស់គេ ទាំងការចូលរួមសិក្សាស្រាវជ្រាវ និង​ការ​ចូល​រួម​ផ្សព្វផ្សាយផងនោះ។

ដោយឡែកយុវជនរបស់យើងវិញ តើពួកគាត់បានចូលរួមកម្រិតណាហើយ ខណៈពេលដែលយើងហ៊ាននិយាយថា “មរតកវម្បធម៌ដែលថៃកំពុងតែព្យាយាមផ្សព្វផ្សាយទាំងនោះ គឺជារបស់ខ្មែរយើង” ឬក៏ស្រែកដោយមោទនភាពថា ” កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ដែលមានសម្បត្តិវប្បធម៌ដ៏មានតម្លៃច្រើនរាប់មិនអស់ “។

ក្រោយពីបានមើលវីដេអូនេះហើយ តើក្នុងនាមយើងជា​យុវជន​ដែល​ជាម្ចាស់មរតកវប្បធម៌ដ៏មានតម្លៃជាច្រើនហ្នឹង មានអារម្មណ៍យ៉ាងណាដែរ?

បញ្ចេញមតិ