វីដេអូឯកសារដ៏កម្រ! តំបន់អង្គរក្នុងអំឡុងឆ្នាំ១៩៣២

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
វីដេអូឯកសារដ៏កម្រ! តំបន់អង្គរក្នុងអំឡុងឆ្នាំ១៩៣២ វីដេអូឯកសារដ៏កម្រ! តំបន់អង្គរក្នុងអំឡុងឆ្នាំ១៩៣២

ជាទូទៅនៅមុនឆ្នាំ១៩៥០ កម្ពុជាមិនសូវមានឯកសារបន្សល់ទុកច្រើននោះទេ មិនថាឯកសារជាអក្សរ រូបភាព ជាពិសេសគឺវីដេអូ ព្រោះហេតុតែនៅជំនាន់នោះ យើងមិនសូវជាសម្បូរកាម៉េរាផង និងប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមផង ទើបឯកសារ​ដែលមាន​បន្តិចបន្តួចនោះ ត្រូវបានគេកម្ទេចចោលស្ទើរអស់គ្មានសល់។

បច្ចុប្បន្នឯកសារគ្រប់ប្រភេទដែលយើងឃើញនៅមានសេសសល់ ភាគច្រើនគឺត្រូវបានថត និងរក្សាទុកដោយជនបរទេស ដែល​យើង​អាច​ចាត់ទុកថាវាជាភ័ព្វសំណាងរបស់យើងមួយដែរ ដែលយើងជាកូនចៅជំនាន់ក្រោយអាចបានឃើញ បានដឹង​រឿងជាច្រើន​ដែល​ពាក់ព័ន្ធ​នឹងវប្បធម៌ ប្រពៃណី ជីវភាពរស់នៅ និងតថភាពសង្គមយើងកាលពីសម័យមុន តាមរយៈឯកសារទាំងនោះ។

ជាក់ស្ដែងដូចវីដេអូឯកសារខាងក្រោមនេះ ដែលត្រូវបានថត និងរក្សាទុកដោយជនជាតិបារាំង នៅទសវត្សឆ្នាំ១៩៣០ បានបង្ហាញ​ឲ្យ​យើង​​​បានឃើញពីទិដ្ឋភាព​នៃ​តំបន់អង្គរដ៏រុងរឿងរបស់យើង។

វីដេអូឯកសារដែលបានថតនៅក្នុងអំឡុងឆ្នាំ ១៩៣២ នេះ យើង​អាច​ចាត់ទុកថា វាជាឯកសារដ៏កម្រ និងមាន​តម្លៃសម្រាប់​កូនចៅ​យើងជំនាន់​ក្រោយៗ​បានសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយនេះផងដែរ ។

សូមចែករំលែកនូវវីដេអូឯកសារដ៏កម្រ និងមាន​តម្លៃមួយនេះ ដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយៗបានឃើញផង!

អត្ថបទដោយ៖ ទី សារឿន

 

បញ្ចេញមតិ