ទសពិធរាជធម៌របស់ព្រះមហាក្សត្រ
ទសពិធរាជធម៌គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ពាក្យថា ទសពិធរាជធម៌ នេះក៏មានការពន្យល់ បកស្រាយពីប្រការនីមួយៗ នៅក្នុងសៀវភៅវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត ផងដែរ ដោយក្នុងនោះមានដូចជា ៖
១- ទានៈ ៖ ការធ្វើអំណោយ
២- សីលៈ ៖ ការរក្សាសីល៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល
៣- បរិច្ចាគៈ ៖ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ
៤- អាជ្ជវៈ ៖ មានសេចក្ដីត្រង់
៥- មទ្ទវៈ ៖ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា
៦- តបៈ ៖ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ
៧- អក្កោធនៈ ៖ មិនកម្ដៅក្រហាយអ្នកដទៃ
៨- អវិហឹសា ៖ មិនបៀតបៀនអ្នកដទៃ
៩- ខន្តិ ៖ មានសេចក្ដីអត់ធន់
១០- អវិរោធនៈ ៖ មិនបំពានលើធម៌លើច្បាប់ ។
អត្ថបទដោយ៖ ទី សារឿន
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង