“អង្ករមួយគ្រាប់ A crop of rice” អាច​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨​ | អប់រំ | 0 |
“អង្ករមួយគ្រាប់ A crop of rice” អាច​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន “អង្ករមួយគ្រាប់ A crop of rice” អាច​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន

ជាទូទៅបងប្អូនដែលមានជីវភាពសមរម្យមិនសូវដែលខ្វល់ខ្វាយច្រើនពីការហូបចុកនោះទេ ជាពិសេសគឺអ្នកដែលមានជីវភាពធូរធារ ពួកគាត់ត្រូវការហូបអ្វី គឺបានហូបភ្លាម ទោះបីជាម្ហូបអាហារខ្លះមានតម្លៃកប់ពពកក៏ដោយ តែវាគ្មានបញ្ហាអ្វីនោះទេ ព្រោះនោះ​គឺជា​តម្រូវការ​របស់ពួកគាត់ និងសមត្ថភាពចំណាយរបស់ពួកគាត់។

ប៉ុន្តែអ្វីដែលយើងខ្ញុំចង់ទាញការចាប់អារម្មណ៍នោះគឺ “ការបរិភោគខ្ជះខ្ជាយ” ព្រោះបុគ្គលមួយចំនួនមាន​ការចំណាយ​ច្រើនលើ​ការហូបចុក​មួយពេលៗ ហើយថែមទាំង​បន្សល់​ទុក​នៅម្ហូបអាហារ​ចោលពាសពេញតុបាយ ដោយមិនស្ដាយសូម្បីតែបន្តិច។

ប៉ុន្តែបើយើងគិតឲ្យបានវែងឆ្ងាយ ដោយក្រឡែកមើលទៅបងប្អូនដែលមានជីវភាពទីទាល់ក្រ ជាពិសេសប្អូនៗដែលគ្មានទីជម្រកត្រឹមត្រូវ ដើរដេកតាមផ្លូវ ឬក្រោមដំបូលផ្ទះគេ កុំថាឡើយពួកគាត់បានហូបម្ហូបអាហារឆ្ងាញ់ៗ និងបាយឆ្អែតត្រឹមត្រូវដូចយើងនោះ ពេលខ្លះ​សូម្បីតែអង្ករ​មួយគ្រាប់​សម្រាប់ដាំបាយហូបក៏ពួកគេមិនមានផង។

វាមិនខុសពីទិដ្ឋភាពនៅក្នុងវីដេអូអប់រំខ្លីមួយមានចំណងជើងថា “អង្ករមួយគ្រាប់ A crop of rice” របស់លោក
Tan Kimsour ដែល​ទើបតែផលិតឡើងនាពេលថ្មីៗនេះ។

ជាមួយវីដេអូដែលមានរយៈពេល ៦.២៨នាទី នេះ លោក Tan Kimsour ក៏បានសរសេរភ្ជាប់មកនូវសារខ្លីមួយផងដែរ ដោយ​លោក​លើក​ឡើងថា “បាយម្ហូបដែលអ្នកទាំងអស់គ្នាញុំាសល់ខ្ជះខ្ជាយ ហើយគិតថាជាសម្រាមនោះ វាប្រៀបដូច​ជាអាហារ​ទិព្វដែលធ្លាក់​ពីលើមេឃ​សម្រាប់​អ្នកដែលអត់ឃ្លាន។ បើអ្នកយកលុយដែលសល់ពីការញុំាខ្ជះខ្ជាយទៅចែករំលែកអ្វីម្យ៉ាងដល់ជនក្រីក្រ អ្នកអាច​ជួយពួកគាត់​បាន​ច្រើនណាស់។
Your waste food can be a very delicious dinner for homeless.”

បើចង់ដឹងកាន់តែច្បាស់ថា វីដេអូអប់រំខ្លីនេះមានអត្ថន័យប៉ុនណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បញ្ចេញមតិ