ផ្កាណាគ្រី ឬផ្ការាត្រី

ដោយ៖ ឡុង រដ្ឋា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ផ្កាណាគ្រី ឬផ្ការាត្រី ផ្កាណាគ្រី ឬផ្ការាត្រី

ផ្កាណាគ្រី គឺជាប្រភេទផ្កាម្យ៉ាងដែលខុសប្លែកពីផ្កាដទៃ ដោយវាតែងតែបញ្ចេញក្លិនក្រអូបរបស់វានៅពេលយប់។ ដោយសារតែផ្កាណាគ្រីនេះ បញ្ចេញក្លិនក្រអូបតែពេលរាត្រីបែបនេះហើយទើបអ្នកខ្លះបានហៅវាថាជា ផ្ការាត្រី។ លើសពីនេះទៅទៀតក៏មានមនុស្សមួយចំនួនបានប្រដូចផ្កានេះទៅនឹងស្រ្តីរកស៊ីផ្លូវភេទផងដែរ ដោយពួកគេធ្វើការប្រៀបធៀបថា ជារឿយៗស្រ្តីដែលរកស៊ីផ្លូវភេទចូលចិត្តតុបតែងខ្លួនរបស់គេ ដោយគ្រឿងអប់ក្លិនក្រអូបមុននឹងចេញទៅប្រកបរបររបស់ខ្លួននាពេលយប់ ហើយចំណែកឯផ្កាណាគ្រី វាក៏តែងតែបញ្ចេញក្លិនក្រអូបដ៏ទាក់ទាញរបស់វាតែក្នុងពេលយប់ដូចគ្នា។ ដូចនេះហើយទើបបានជាមានអ្នកនិពន្ធខ្មែរយើងខ្លះ បានសរសេរប្រៀបធៀបនារី ឬ ស្ត្រីបែបនេះ ទៅនឹងផ្កាណាគ្រីនេះផងដែរ។ ប៉ុន្ដែនេះគ្រាន់តែជាការប្រៀបធៀបរបស់មនុស្សមួយចំនួនប៉ុណ្ណោះ តែក៏មានមនុស្សមិនតិចទេដែលស្រឡាញ់ និងចូលចិត្តសម្រស់របស់វា ជាពិសេសគឺក្លិនដ៏ក្រអូបឈ្ងុយឈ្ងុបរបស់វានាពេលរាត្រីតែម្ដង។

ដោយ ៖Ty Sareun

បញ្ចេញមតិ