មូលហេតុនៃការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្ត (#ភាគទី១)
អំពីការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្ត ការលុបបំបាត់ និងការចាត់តាំងសហករណ៍ទូទាំងប្រទេស(#ភាគទី១)
ដើម្បីគូសបញ្ជាក់អំពីការខ្វែងគំនិតទំនាស់គ្នារវាងកងទ័ពខ្មែរក្រហមដែលចេញមកពីភូមិភាគផ្សេងៗនៅថ្ងៃដែលគេចូលមកដល់ទីក្រុងភ្នំពេញភ្លាម អ្នកស្រាវជ្រាវខ្លះមានជាអាទិ៍លោក បិន គីរណាន់ បានផ្អែកលើពាក្យរបស់ប្រជាជនក្នុងក្រុង។ ឧទាហរណ៍មានអ្នកខ្លះថា «ក្រុមសីហនុ» បានប្រាប់គេ «ឱ្យនៅក្នុងផ្ទះ» ចំណែកឯ «កងទ័ព» របស់ ខៀវ សំផន និង ហ៊ូ នីម បញ្ជាទាំងអស់គ្នាអោយចេញពីក្រុង។ មានអ្នកខ្លះកញ្ជាក់ថា «កងទ័ពសីហនុស្លៀកពាក់ឯកសណ្ឋានពណ៌គគី ចំណែកឯមនុស្សដែលស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ គឺជាមនុស្សរបស់ ខៀវ សំផន »។ ហើយអ្នកស្រាវជ្រាវនោះបញ្ជាក់ថា «កងទ័ពសីហនុជាមនុស្សដែលចេញពីភូមិភាគបូព៌ា»។
ការពិត ហ៊ូ នីម ក្តី ខៀវ សំផន ក្តី ក៏ដូចជា ហ៊ូ យុន ដែរ គឺយើងគ្មានកងទ័ពទាល់តែសោះ។ អ្នកទាំងអស់គ្នានោះ គ្រាន់តែជាសំបកនៃចលនាខ្មែរក្រហមតែប៉ុណ្ណោះ។ នៅក្នុងជំពូកមុន លោក ខៀវ សំផនបានជម្រាបហើយអំពីមូលហេតុដែលនាំអោយ លោក ខៀវ សំផន សម្រេចចិត្តដើរតួយ៉ាងនេះ។ ហើយ ហ៊ូ នីម និង ហ៊ូ យន់ នៅពេលនោះក៏ដូចលោក ខៀវ សំផនដែរ។ ក្នុងស្មារតី អ្នកទាំងនោះ គឺដើម្បីរួមវិភាគទានដល់ការរួបរួមកម្លាំងជាតិទាំងពីរដែលមាននៅពេលនោះគឺកម្លាំងរបស់ សម្តេច នរោត្តម សីហនុ និងកម្លាំងខ្មែរក្រហម ដើម្បីធ្វើការតស៊ូ សង្គ្រោះជាតិមាតុភូមិ ដែលត្រូវបានអូសទម្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមវៀតណាម ក្រោយពីរដ្ឋប្រហាររបស់ លន់ នល់ នាឆ្នាំ ១៩៧០ ក្នុងការបរិយាកាសសង្គ្រាមដ៏តឹងតែងពេលនោះ យើងមិនបាននឹកឃើញដល់ការភាន់ច្រលំដែលអាចកើតមានឡើងក្នុងប្រជាជនដូចដែលបានឃើញខាងលើនេះទេ។
ហើយការដែលអ្នកដឹកនាំខ្មែរក្រហមមិនចេញមុខ ក៏រិតតែធ្វើឱ្យប្រជាជនកាន់តែភាន់ច្រលំថែមទៀត។ លទ្ធផលគឺឈ្មោះដែលគេស្គាល់ជាងគេនោះគឺ ឈ្មោះរបស់ក្រុម ខៀវ សំផន ដែលសុទ្ធតែជាអ្នកគ្មានតួនាទីអ្វីទាំងអស់ក្នុងការសម្រេចសំខាន់ៗ របស់ចលនានេះ ដូចជាការសម្រេចជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្ត ការលុបបំបាត់លុយ និង ការចាត់តាំងសហករណ៍ទូទាំងប្រទេសជាដើម។
ពេលនេះទៅ លោក ខៀវ សំផន លោកសួរខ្លួនឯងថា ៉តើខ្ញុំបានដឹងពីការសម្រេចទាំងប៉ុន្មាន ខាងលើនេះតាមវិធីណា ៉។……(ភាគបន្ត).។
សូមទស្សនិកជនរងចាំតាមដានក្រុមការងារសម្របសម្រួស យើង ធ្វើផុសជាបន្តបន្ទាប់។ អរគុណ!!!
ដកស្រង់ពី សៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ និងគោលជំហររបស់ខ្ញុំជាបន្តបន្ទាប់