រមណីយដ្ឋាន វប្បធម៌ ធម្មជាតិ នគរភ្នំ
ខេត្តព្រៃវែង៖ ជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ បែបវប្បធម៌ ធម្មជាតិ និងកែឆ្នៃជាច្រើនកន្លែង សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាកម្សាន្ត។ ក្នុងចំណោមនោះ មានតំបន់ទេសចរណ៍មួយ ដែលមានឈ្មោះថា នគរភ្នំ។
នគរភ្នំ ជារមណីយដ្ឋានគម្រូមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាភ្នំ។ នៅទីរមណីយដ្ឋានមួយនេះ គឺពោលពេញទៅដោយ បរិយាកាសធម្មជាតិ មានខ្យល់បរិសុទ្ធ ព្រៃឈើ និង វាលស្រែពណ៌ខៀវស្រងាត់នៅជុំវិញ។
លក្ខណៈពិសេសមួយទៀតគឺ រមណីយដ្ឋាន នគរភ្នំ ជាតំបន់ដ៏ស័ក្តសិទ្ធិមួយ ដែលប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និង អន្តរជាតិ ពីគ្រប់ទិសទីមកលេងកម្សាន្តជាប្រចាំ ជាពិសេសគឺនៅរដូវបុណ្យទានម្ដងៗ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋរស់នៅតំបន់នេះតែងតែមានការជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យឡើងអ្នកតាមួយដែលមានតំាងពីដូនតាមកម៉្លេះ ឈ្មោះថា អ្នកតា មេសរ ដែលពិធីនេះប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងដើម្បីរលឹកគុណដល់បុព្វបុរស សុំសេចក្តីសុខ សុំទឹកភ្លៀង និង ការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ៕
សូមទស្សនា រូបភាព ខាងក្រោម!!!