គ្រឿងអលង្ការមាស សម្រាប់​បំពាក់​ព្រះ​បដិមា​សម័យ​អង្គរ ដែល​កម្ពុជា​ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ចក្រភព​អង់គ្លេស

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
គ្រឿងអលង្ការមាស សម្រាប់​បំពាក់​ព្រះ​បដិមា​សម័យ​អង្គរ ដែល​កម្ពុជា​ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ចក្រភព​អង់គ្លេស គ្រឿងអលង្ការមាស សម្រាប់​បំពាក់​ព្រះ​បដិមា​សម័យ​អង្គរ ដែល​កម្ពុជា​ទើប​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ចក្រភព​អង់គ្លេស

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ​ កម្ពុជាទើបបានទទួលនូវ គ្រឿងអលង្ការ​ធ្វើអំពីមាស​ សម្រាប់​បំពាក់​លម្អលើ​ព្រះបដិមា​ថ្ម​នៃ​សម័យអង្គរ ដែលបានបាត់បង់ពីកម្ពុជាជាយូរណាស់មកហើយ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៏ ចក្រភព​អង់គ្លេស​មកកាន់​កម្ពុជា​យើងវិញ។

កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្របានតាំងបង្ហាញនូវគ្រឿងអលង្ការពិចិត្រៗជា មាស និងប្រាក់ ដែលជាសមុច្ច័យ​នៃ​សារមន្ទីរ​ជាតិកម្ពុជាទទួលបានពីសប្បុរសជន និងទទួលបានពីការធ្វើកំណាយ​ស្រាវជ្រាវបុរាណវិទ្យាកន្លងមកជាសាធារណៈណាស់។​

ទើប​នៅ​ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០១៨ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើពិធីដាក់តាំងពិព័រណ៍ពិសេសមួយគឺ “ពិធីសំពះគ្រូ និង​ការ​តាំង​ពិព័រណ៌ស្ដីពីគ្រឿងអលង្ការខ្មែរសម័យបុរាណ” ដែល​អនុញ្ាត​ឲ្យ​សាធារណជន​អាច​ទស្សនា​ស្វែងយល់​ពីវត្ថុបុរាណ​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុងឃ្លាំងសុវត្ថិភាពយូរណាស់មកហើយ ជាពិសេស​គឺគ្រឿង​អលង្ការ​ធ្វើអំពី​មាស​សម្រាប់​បំពាក់​លំអ​លើ​ព្រះបដិមា​ថ្ម​នៃ​សម័យ​អង្គរនេះតែម្ដង នៅសារមន្ទីរជាតិ​កម្ពុជារយៈ​ពេលមួយខែ គឺចាប់​ពី​ថ្ងៃ​ទី​៤ ខែ មករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។

អត្ថបទដោយ៖ ទី សារឿន

 

\

បញ្ចេញមតិ