កូនចៅខ្មែរអើយ! ប្រាសាទលលៃ នៅស្រុកប្រាសាទបាគង ចាស់ណាស់ គួរឲ្យ​សង្រែក​ចិត្ត

ដោយ៖ ស៊ីវេត មធុរ៉ា​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
កូនចៅខ្មែរអើយ! ប្រាសាទលលៃ នៅស្រុកប្រាសាទបាគង ចាស់ណាស់ គួរឲ្យ​សង្រែក​ចិត្ត កូនចៅខ្មែរអើយ! ប្រាសាទលលៃ នៅស្រុកប្រាសាទបាគង ចាស់ណាស់ គួរឲ្យ​សង្រែក​ចិត្ត

សូមគោរពដ៏ខ្ពង់ខ្ពស់ដល់ព្រលឹងបុព្វបុរសខ្មែរ កូនចៅមានការនឹករលឹក និងស្រណោះស្រណោក​ដល់ស្នាដៃយ៉ាងល្អ​ឥតខ្ជោះ​របស់​លោក​ដែលបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានឃើញពីទេពកោសល្យយ៉ាងល្អប្រណិតរបស់លោក។ ពេល​ដែលបាន​ឃើញ​ប្រាសាទ​បុរាណក្នុងសភាពទ្រុឌទ្រោមបែបនេះពិតជាធ្វើឲ្យកូនចៅខ្មែរមានការសោកសង្រែកយ៉ាងក្រៃលែង។ ពីមួយឆ្នាំទៅមួយឆ្នាំ​អ្នកកាន់តែ​ចាកឆ្ងាយពីកូនចៅខ្មែរបន្តិចម្តងៗ សូមអ្នកកុំទាន់ទៅណា កូនចៅខ្មែរត្រូវការអ្នក ចង់ឃើញ​រូបអ្នក​ស្ថិតនៅ​លើដែនដី​សុវណ្ណភូមិមួយនេះតរៀងទៅអើយ។

កូនចៅអើយ !ប្រាសាទលលៃ នៅស្រុកប្រាសាទបាគង ចាស់ណាស់ ហើយថែមទាំងទ្រុឌទ្រោមណាស់ កូនចៅជួយផង ។

ប្រាសាទនេះកសាងមកតាំងតែពីរាជព្រះបាទយសោវរ្ម័នទី១ ក្នុងឆ្នាំ ៨៩៣ ដើម្បីឧទ្ទិសដល់ បិតា មាតា និងព្រះអយ្យកោ អយ្យកា រួមទាំងបុព្វបុរស

ពេលកូនចៅមកទស្សនា សូមមេត្តាកុំដើរជាន់ឥដ្ឋ ព្រោះវាអាចបែកខូច គួរទុកនាទីនេះដល់អាជ្ញាធរជួសជុលឲ្យរួចស្រេចសិនចុះ!

 

សម្រួលដោយ៖ ឆៃយ៉ា

ប្រភព៖ Samut Siem Reap Angkor

បញ្ចេញមតិ