ដុំពេជ្រ ៣គ្រាប់ របស់ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​សម្រាប់​ជាតិ​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
ដុំពេជ្រ ៣គ្រាប់ របស់ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​សម្រាប់​ជាតិ​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ ដុំពេជ្រ ៣គ្រាប់ របស់ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​សម្រាប់​ជាតិ​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ

ទម្រាំកូនខ្មែរអាចមានក្បួតខ្នាតអក្សសាស្ត្រ និងពុម្ពអក្សជាតិ ដែលអាចប្រើនៅលើប្រព័ន្ធសារគមនាគមន៍ទំនើប និងងាយស្រួល​ដូច​បច្ចុប្បន្ន​បាន គឺមានការចូលរួម និងលះបង់កម្លាំងកាយចិត្តរបស់បញ្ញាជនខ្មែរជាច្រើន ក្នុងរយៈពេលរាប់សិនឆ្នាំមកហើយ។ ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​យើងអាចចាត់ទុកជាដុំពេជ្រ ដែលមានឈាមជ័រជាខ្មែរនិងបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃ​លើ​ផ្នែកអក្សរសាស្រ្តជាតិនេះសម្រាប់ជាតិនិងកូនខ្មែរជំនាន់ក្រោយ គឺមានចំនួន ៣ រូប ដូចជា៖

១- សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត អ្នកចងក្រងវចនានុក្រមខ្មែរ

នៅ ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ បន្ទាប់មកនៅ ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។ បន្ទាប់មកទៀតនៅ ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។ លុះដល់ ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រមតែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ និងបាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១ ​ភាគ​២។

២- លោកបណ្ឌិត កេង វ៉ាន់សាក់ អ្នករៀបចំពុម្ពអក្សរខ្មែរនៅលើម៉ាសុីនដាពីឡូ [ អង្គុលីលេខ ]

លោកបណ្ឌិត កេង វ៉ាន់សាក់ ​បាន​ប្រឡង​ជាប់​បរិ​ញ្ញាប​ត្រ័​អក្សរសាស្ដ្រ​ផ្នែក​ទស្សនៈវិជ្ជា​នៅ​មហាវិទ្យាល័យ​អក្សរសាស្ដ្រ និង​មនុស្ស​សាស្ដ្រ​​ក្រុងប៉ារីស នៅ​ឆ្នាំ​១៩៥១​។ លោក កេង វ៉ាន់​សាក់​ ​មាន​ភរិយា​ជា​ជនជាតិ​បារាំង​ឈ្មោះ​ស៊ុយ​ស្ហា​ន កុល​លើ​វី​ល​ (Suzanne COLLEVI-LLE) ។ លោក កេង វ៉ាន់​សាក់ ជា​អ្នក​ដែល​បាន​ច្នៃប្រឌិត​ចេញ​ជា​អក្សរ​ខ្មែរ​នៅលើ​ម៉ាស៊ីន​អង្គុលីលេខ ដែល​កាលពី​ដើមឡើយ​ពិភពលោក​នៅ​មិនទាន់មាន​ម៉ាស៊ីន អ័​រ​ឌី​ណា​ទ័​រ​អ៊ី​បេ​អិ​ម (Ordinator IBM) ឬ​ហៅថា​កុំព្យូទ័រ​នៅឡើយ​ទេ​។

កាលណោះ​​មានតែ​ម៉ាស៊ីន​អង្គុលីលេខ​តែប៉ុណ្ណោះ រាប់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មក ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​នា​សម័យ​នោះ​ក៏មាន​ប្រើ​ម៉ាស៊ីន​អង្គុលីលេខ​នោះដែរ ប៉ុន្ដែ​ជា​អកុសល​ម៉ាស៊ីន​អង្គុលីលេខ​កាលណោះ​មានតែ​អក្សរ​ឡាតាំង ទើបបានជា​លោក កេង វ៉ាន់​សាក់ ច្នៃប្រឌិត​ជា​ខ្ទង់​អក្សរ​ខ្មែរ​នៅ​នឹង​អង្គុលីលេខ​នោះដែ​លអាច​ប្រតិបត្តិការ (Network) វាយ​ចេញ​ជា​អក្សរ​ខ្មែរ​បាន​។​
​បន្ទាប់ពី​បាន​បង្កើត​អង្គុលីលេខ​អក្សរ​ខ្មែរ​នៅ​ឆ្នាំ​១៩៥២ លោក​បាន​ត្រលប់មក​កម្ពុជា​វិញ ហើយ​ទ​ទូល​មុខនាទី​ជា​សាស្ដ្រាចារ្យ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ក្រុងភ្នំពេញ​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៨​។​

៣- លោក ដាញ់ ហុង ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ

លោក ដាញ់ ហុង (Danh Hong) ខ្មែរកម្ពុជាក្រោម ស្ថាបនិកខ្មែរយូនីកូដ តំណាងឲ្យក្រុមហុនខ្មែរ UI Developer បានបញ្ជូល យូនីកូដខ្មែរ ទៅក្នុងទូរស័ព្ទ Samsung Galaxy Grand ស៊ីមពីរទាំងស្រុងតែម្តង គឺអក្សរខ្មែរសុទ្ធសាធ ដើម្បីឲ្យកូនខ្មែរងាយស្រួល និងលើកតំកើងអក្សារសាស្រ្តជាតិរបស់ខ្មែរយើង

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ