ប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួង

ដោយ៖ ឡុង រដ្ឋា​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួង

ប្រាក់ប្រាសាទត្រូវបានបោះឱ្យប្រើប្រាស់ក្នុងរជ្ជកាលព្រះបាទអង្គឌួង ឆ្នាំ ១៨៥០ – ១៩៥៩ ។ នាឆ្នាំ១៨៧៦ ព្រះបាទអង្គឌួង បាន​ឱ្យ​បោះប្រាក់បីប្រភេទ គឺប្រាក់ស្លឹង ( ទម្ងន់នៃប្រាក់គឺ១ជី ) ប្រាក់ហួង ( ទម្ងន់នៃប្រាក់៥ហ៊ុន ) និងប្រាក់ប្រាសាទ​ ដែល​នៅគែមជុំវិញមានកាលបរិច្ឆេទនៃការបោះពុម្ភប្រាក់ជាបីសករាជ គឺពុទ្ធសករាជ ចុល្លសករាជ និងមហាសករាជ នៅផ្ទៃកណ្តាលមានរូបសត្វហង្ស ដែលតំណាងឲ្យ​ឈ្មោះលោក សំអាង ហង្ស ដែលព្រះបាទអង្គឌួងបានបញ្ជូនឲ្យទៅរៀនពីវិជ្ជាបោះប្រាក់នៅប្រទេសសៀម ។ ដូច្នោះហើយបានជាយើងសង្កេតឃើញរូបហង្សត្រូវបានគេយកមកប្រើប្រាស់សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាសម័យសង្គមរាស្រ្តនិយម សម័យសាធារណៈរដ្ឋខ្មែរ និងរហូតមកដល់បច្ចុប្បន្ននេះ ។ ចំណែកឯម្ខាងទៀតមានរូបប្រាសាទកំពូលបី និងត្រីសូល៏ និងមានចារឹកអក្សរ ក្រុងកម្ពូជា ( កម្ពុជា ) ។

ប្រាក់ប្រាសាទក្នុងរជ្ជកាល ព្រះបាទ អង្គឌួង មានទម្ងន់ ៤ ជី និងវិជ្ឈមាត្រ ៣៥ ម.ម ។

ប្រភព៖ Meng Lot

បញ្ចេញមតិ