ការពិតមួយក្នុងរឿង វាលពិឃាដ (The Killing Field)

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
ការពិតមួយក្នុងរឿង វាលពិឃាដ (The Killing Field) ការពិតមួយក្នុងរឿង វាលពិឃាដ (The Killing Field)

ដោយមានបងប្អូនយើងខ្លះ បានច្រឡំថាតួលោក ង៉ោ ហាំងសំណាង គឺជា លោក ឌិត ប្រន មែនទែន ហើយបានចុះផ្សាយដំណឹងខុសការពិត។ ទើបនៅពេលថ្មីៗនេះ អ្នកស្រី កែវ ច័ន្ទបូរណ៍ បានចេញអត្ថបទខ្លីមួយ​នៅក្នុង​ទំព័រ​ហ្វេសបុកផ្ទាល់ខ្លួន​របស់លោកស្រី ដែល​បង្ហាញពីការពិត​ដែលពាក់ព័ទ្ធនឹងតួអង្គក្នុងរឿង The Killing Field នេះ។

ដោយនៅក្នុងអត្ថបទនោះ លោកស្រី បានឲ្យដឹងថា លោក ឌិត ប្រន ជាអតីត អ្នកថតរូបសារព័ត៌មានដ៏ល្បីល្បាញមួយរូប ដែលបានភៀសខ្លួនពីការសម្លាប់រង្គាលនៅវាលពិឃាដ កម្ពុជាប្រជាធិបតេយ្យ ហើយ​បាន​ទទួល​ការ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក។ រឿងជីវិតពិតរបស់លោកនាសម័យវាលពិឃាដ បានត្រូវស្រង់យកមកបង្ហាញលើពិភពលោកតាមរយៈភាពយន្តរឿងវាលពិឃាដ The The Killing Field ដែលបានទទួលពានរង្វាន់ Academy Award នៅឆ្នាំ១៩៨៤ ។

តួរបស់លោកត្រូវបានបង្ហាញតាមរយៈតួអង្គសម្តែងដោយ លោក ង៉ោ ហាំងសំណាង Haing Ngo ( ១៩៤០-៩៦) ក្នុងជំហានសម្តែងជាលើកដំបូង។ តាមរយៈខ្សែភាពយន្តនេះ លោក ង៉ោហាំងសំណាង ក៏បាន ទទួលពានរង្វាន់ Oscar ជាតួរងសំដែងបានល្អជាទីបំផុត។

នៅក្នុងអត្ថបទខ្លីរបស់អ្នកស្រី ក៏បានភ្ជាប់មកជាមួយនូវរូបថតឯកសារចំនួន ២សន្លឹកផងដែរ។

រូបថតទី ១ ៖ លោក ឌិត ប្រន ចាប់ដៃជាមួយ លោក រេហ្គិន ដោយមាន លោក ង៉ោ ហាំងសំណាង ឈរញញឹមពីក្រោយ។

រូបថតទី ២ ៖ លោក ង៉ោ ហាំងសំណាង ជាប់រង្វាន់ពានមាស ក្នុងតួរងនៃរឿង The Killing Field

បញ្ចេញមតិ