សិល្បៈនៃការចែករំលែក អាចផ្លាស់ប្ដូរពីភាពអវិជ្ជមាន មកជាវិជ្ជមាន (មានវីដេអូ)
សិល្បៈនៃការចែករំលែក អាចផ្លាស់ប្ដូរពីភាពអវិជ្ជមាន មកជាវិជ្ជមាន បានដោយពិតប្រាកដ។ ភាពអាត្មានិយមរបស់មនុស្សម្នាក់ៗ មិនត្រឹមតែធ្វើឲ្យខ្លួនឯងរស់នៅដោយភាពឯការ ពេលជួបបញ្ហាគ្មានអ្នកជួយដោះស្រាយប៉ុណ្ណោះទេ សូម្បីតែអ្នកដែលរស់នៅជុំវិញខ្លួន ក៏គ្មានសុភមង្គលដែរ។ ផ្ទុយទៅវិញ ការរស់នៅប្រកបដោយការចែករំលែក ការជួយអាស្រ័យគ្នាទៅវិញទៅមក ពិតអាចធ្វើឲ្យយើង និងអ្នកនៅជុំវិញខ្លួនយើងមានជីវិតស្រស់បំព្រងទាំងអស់គ្នាបាន។ នៅក្នុងស្ថានភាពខ្លះមានតែការជួយយកអាសារគ្នាតែប៉ុណ្ណោះ ទើបយើងអាចទទួលបានអ្វីដែលយើងចង់បាន និងទទួលបានដោយក្ដីរីករាយទាំងអស់គ្នា។ ខាងក្រោមនេះ គឺជាវីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់ក្រុមមនុស្សដែលមានភាពអាត្មានិយម និងលទ្ធផលនៃការចេះចែករំលែកគ្នាទៅវិញទៅមក៖
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង