ប្រវត្តិ តាមោង ឬ ទីងម៉ោង

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ប្រវត្តិ តាមោង ឬ ទីងម៉ោង ប្រវត្តិ តាមោង ឬ ទីងម៉ោង

កាលពីនៅក្មេង តើអ្នកខ្លាចទីងម៉ោងដែរឬទេ?  តើទីងម៉ូងនេះមានដើមកំណើត ឬមានប្រភពមកពីណា?

នៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត បានបកស្រាយថា ពាក្យ “ទីងម៉ូង ឬ តាមោង” គឺជាការហៅសត្វ “ ខ្លា ” របស់បងប្អូនព្នង ពាក្យនេះប្រហែល​ជាជាប់​មកពីកាលជាន់​ដែលខ្មែរយើង​ប្រើព្នង​ជា​ទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា “ ទីងម៉ូងៗ ” គឺថា “ ខ្លាៗ ” ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗ​មកខ្មែរយើង​ប្រើហៅ​រូបរុំសំពត់​ជា​ដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះ​ ឬចូលស៊ីផលដំណាំថា តាមោង ឬ ទីមោង ។

ប្រហែលជាដោយសារតែហេតុនេះហើយ ទើបឲ្យតែឃើញមានការតុបតែងតាមបែបក្រណាត់ ឬការរុំសំពត់ជារូបរាងមនុស្ស និងជារូបផ្សេងៗជាដើម គេតែងតែហៅវាថាជា ទីងម៉ូង គឺទីងម៉ូងយាមចាប។ ចំពោះ​ប្រភេទទីងម៉ូងយាមចាបនេះ យើងក៏ឃើញមានការនយមប្រើប្រាស់នៅតាមបណ្ដាប្រទេសដ៏ទៃទៀតផងដែរ ដូចជា ថៃ ឡាវ វៀតណាម ចិន និងជប៉ុន ជាដើម គ្រាន់តែវាមានទម្រង់ និងរូបរាង​ប្លែកៗ​ពីគ្នា​ទៅតាម​សិស្បៈ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។

ចំណែក ទីម៉ូង មួយប្រភេទទៀត គឺគេធ្វើឡើងពីក្រណាត់សំពត់ដូចគ្នាដែរ គ្រាន់តែមានទំហំធំ និងសម្រាប់មនុស្សពាក់ដើររាំនៅក្នុងពិធីបុណ្យផ្សេងៗ ទុកជាការកម្សាន្ត និងទាក់ទាញក្មេងៗមកទស្សនាជាដើម។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ