ក្រុមការងារ SPKT LIV បានបរិច្ចាគថវិកាឧបត្ថម្ភសាងសង់ផ្ទះជូនលោកតា ហាន់ វណ្ណា និង គ្រួសារ ដែលបច្ចុប្បន្នមានជីវភាពទាល់ក្រ

កាលពីពេលកន្លងមកថ្មីៗនេះក្រុមការងារ SPKT LIV បានបរិច្ចាគជាថវិកាឧបត្ថម្ភមួយចំនួនជូនលោកតា ហាន់ វណ្ណា និង ក្រុមគ្រួសារ ដើម្បីសាងសង់ផ្ទះ។ លោកតា ហាន់ វណ្ណា ដែលបច្ចុប្បន្នមានជីវភាពទីទាល់ក្រ ខ្វះទីជម្រកសមរម្យ គឺមានទីលំនៅស្ថិតនៅស្រុកសំរោង ខេត្តតាកែ។ ទោះបីជាចំនួនទឹកប្រាក់បន្តិចបន្តួចក្ដី តែយ៉ាងហោចណាស់ក៏យើងអាចជួយផ្ដល់នូវទីជម្រកសមរម្យមួយ ដែលអាចជួយបាំងខ្យល់បាំងភ្លៀងសម្រាប់ក្រុមគ្រួសាររបស់គាត់ទាំងមូលបានដែរ។
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង