ប្រាសាទវត្តភូ ស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទវត្តភូ ស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ប្រាសាទវត្តភូ ស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ

ប្រាសាទវត្តភូ ពីបុរាណកាលមកស្ថិតនៅ តំបន់ប៉ាក់សេ ខេត្ត​ចំប៉ាសក្តិ សម័យអង្គរ ត្រង់ចំណុច ម្លូព្រៃ មានចម្ងាយ ៦គីឡូម៉ែត្រពី ទន្លេមេគង្គនៃខេត្ត​ចំប៉ាសក្តិ។ បច្ចុប្បន្ន​​ស្ថិតនៅក្នុង ខេត្តចំប៉ាសក្តិ ប្រទេសឡាវ (លាវ)។

ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដែលបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាម​រចនាបទ ប្រាសាទ​កោះកេរ និង ប្រាសាទ​បាពួន សម្រាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ កាលដើម​ឡើយ​ទីតាំង​នៃ​ប្រាសាទ​នេះ គឺជាដែនដី​របស់ អាណាចក្រភ្នំ ចាប់​ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់​ពី​ពាក់កណ្ដាល ស.វទី៥ មក និងកកើតជាដែនដីចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។

 

បញ្ចេញមតិ