ប្រវត្តិ និងអត្ថន័យរបស់រូបសំណាក កាំភ្លើងកួចកាណុង (Knotted Gun)

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ប្រវត្តិ និងអត្ថន័យរបស់រូបសំណាក កាំភ្លើងកួចកាណុង (Knotted Gun) ប្រវត្តិ និងអត្ថន័យរបស់រូបសំណាក កាំភ្លើងកួចកាណុង (Knotted Gun)

រូបសំណាកកាំភ្លើងកួចកាណុង  (Non-Violence sculpture) ដែលស្ថិតនៅរង្វង់មូលស្ពានជ្រោយចង្វារ​នេះ គឺតំណាងឲ្យភាពគ្មានអំពើហឹង្សា ជាពិសេសគឺការ​បញ្ចប់សង្រ្គាម​បង្ហូរ​​ឈាមរវាងខ្មែរនិងខ្មែរ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ​សម្រាប់​ប្រទេសកម្ពុជា។

រូបសំណាកនេះផលិតឡើងពីកាំភ្លើងរាប់ពាន់ដើម ដែលជាសំណល់​ប្រមូល​​បានពីសង្រ្គាម និងការប្រគល់ជូនពីប្រជាពលរដ្ឋ បន្ទាប់ពីមាន​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ក្នុង​ឆ្នាំ១៩៩៧ ក្រោយពីកម្ពុជា​បានបញ្ចប់សង្រ្គាមស៊ីវិលរបស់ខ្លួនជាស្ថាពរ ហើយវាត្រូវបាន​ដាក់​សម្ភោធ​នៅក្នុងខែឧសភា ឆ្នាំ១៩៩៨។

រូបសំណាកកាំភ្លើងកួចកាណុងមុនដំបូងគេបង្អស់ ត្រូវបាន​ស្ថាបនាឡើង​ដោយស្ថាបត្យករស៊ុយអ៊ែតម្នាក់គឺលោក Carl Fredrik Reuterswarp។ លោកបានស្ថាបនារូបសំណាកនេះឡើងក្រោយពីមិត្តភ័ក្តរបស់លោកម្នាក់ឈ្មោះ John Lennon ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងក្រុម Beatle ត្រូវបានគេបាញ់សម្លាញ់ នៅសហរដ្ឋអាមេរិចក្នុងឆ្នាំ១៩៨០។ ក្រោយមកលោកបានប្រគល់រូបសំណាកាំភ្លើងកួចកាណុងនេះទៅឲ្យអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ១៩៨៨ ហើយវាត្រូវបានគេដាក់តាំង​បង្ហាញ​នៅទីសាធារណៈ និងក្លាយជាទីចាប់អារម្មណ៍​មួយ​នៅក្នុង​ទីក្រុង​ញ៉ូវយ៉ករហូតមកដល់ពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះមានរូបសំណាកកាំភ្លើងកួចកាណុងយ៉ាងតិចចំនួន ១៧ទៀត នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ក្នុងនោះមានដូចជា ប្រទេស​ស៊ុយអ៊ែត, បារាំង, អាហ្រិ្វចខាងត្បូង, ស្វីស, អាឡឺម៉ង់, សហរដ្ឋអាមេរិច, ចិន, លុច សំបួ និងដាណឺម៉ាក់ ជាដើម។ ហើយក្នុងនោះប្រទេសស៊ុយអ៊ែតមានរហូតដល់ទៅចំនួន ១០ រូបសំណាកឯណោះ។

អត្ថបទ៖ ទី សារឿន


រូបសំណាកកាំភ្លើងកួចកាណុង នៅរង្វង់មូលស្ពានជ្រោយចង្វារ


កាំភ្លើងកួចកាណុងនៅជិតទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច


កាំភ្លើងកួចកាណុង នៅប្រទេសស្វីស


កាំភ្លើងកួចកាណុង នៅប្រទេសអាឡឺម៉ង់


កាំភ្លើងកួចកាណុង នៅប្រទេសចិន


កាំភ្លើងកួចកាណុង នៅប្រទេសបារាំង


កាំភ្លើងកួចកាណុង នៅប្រទេសអាហ្វ្រិចខាងត្បូង


កាំភ្លើងកួចកាណុង នៅ Luxembourgh City, European Commission

បញ្ចេញមតិ