ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន ៨ ដែល​ស្ថិត​នៅ​​​លើ​ទឹក​ដី​ប្រទេស​ថៃ​បច្ចុប្បន្ន

ដោយ៖ ឡុង រដ្ឋា​​ | ថ្ងៃអាទិត្យ ទី៨ ខែកក្កដា ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន ៨ ដែល​ស្ថិត​នៅ​​​លើ​ទឹក​ដី​ប្រទេស​ថៃ​បច្ចុប្បន្ន ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន ៨ ដែល​ស្ថិត​នៅ​​​លើ​ទឹក​ដី​ប្រទេស​ថៃ​បច្ចុប្បន្ន

ប្រាសាទ​​បុរាណ​ខ្មែរ​​មិន​ត្រឹម​តែ​មាន​នៅ​រាយ​ពាស​ពេញ​ប្រទេស​កម្ពុជា​នោះ​ទេ គេ​ក៏​ប្រទះ​ឃើញ​ប្រាសាទ​បុរាណ​ខ្មែរ​ជា​ច្រើន​នៅ​ប្រទេស​ថៃ​ ប្រទេស​ឡាវ (ប្រាសាទ​វត្ត​ភូ​) និង​​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន ។ ខាង​ក្រោម​នេះ​ជា​តារាង​បង្ហាញ​ពី​ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន ៨ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​​​លើ​ទឹក​ដី​ប្រទេស​ថៃ ។

១. ប្រាសាទ​ភ្នំ​រុង កសាង​ពី ​ស.វ.ទី ១០ ដល់ ស.វ.ទី ១៣ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​បុរីរម្យ ។

២. ប្រាសាទ​ភិម៉ៃ/ភិម៉ាយ (ជា​អតីត​ក្រុង​​បុរាណ​មួយ​ឈ្មោះ​ថា​ វិមាយបុរៈ) កសាង​​ពី​ ស.វ.ទី ១១ ដល់ ស.វ.ទី ១២ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​នគរ​រាជ​សីមា ។

៣. ប្រាសាទ​ស្តុកកក់ធំ (ស្តុកកុកធំ?)​កសាង​នៅ​ពាក់​​កណ្ដាល​ ស.វ.​ទី ១១ ។ ​បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​ស្រះ​កែវ ។

៤​. ប្រាសាទ​មឿងតាំ កសាង​ពី​ស.វ.ទី ១០ ដល់ ស.វ.ទី ១១ ។​បច្ចុប្បន្ន​ស្ថិត​នៅ ​ខេត្តបុរីរម្យ ។

៥. ប្រាសាទ​សាម​យ៉ត កសាង​នៅ​ចុង​ ស.វ.​ទី ១២ ដល់ ដើម​ ស.វ.​ទី ១៣ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​លពបូរី (ជា​អតីត​ទី​ក្រុង​បុរាណ​​មួយ​​ឈ្មោះ​​ថា ល្វោ/លវោទយ)

៦. ប្រាសាទ​មឿង​សិង្ហ កសាង​នៅ ស.វ.​ទី ១២ ដល់ ស.វ.ទី ១៤ ។ បច្ចុប្បន្ន​ស្ថិត​នៅ ខេត្ត​កាញ្ចនៈបូរី ។

៧. ប្រាសាទ​វត្ត​កំពែង​លែង កសាង​​នៅ​ចុង​ ស.វ.​ទី ១២ ។ បច្ចុប្បន្ន​ស្ថិត​នៅ ខេត្ត​ពេជ្រ​បុរី ។

៨. ប្រាសាទ​ស្រី​ខរៈ​ភូមិ កសាង​​ពី​ ស.វ.​ទី ១១ ដល់ ស.វ.​ទី ១២ ។ បច្ចុប្បន្ន​ស្ថិត​នៅ​ ខេត្ត​ស្រិន្ទ (សុរិន្ទ) ។

សូម​បញ្ជាក់​ថា ប្រាសាទ​បុរាណ​ខ្មែរ​នៅ​​​ប្រទេស​ថៃ មិន​មែន​មាន​ចំនួន​​តែ ៨ នេះ​ទេ អាច​មាន​យ៉ាង​តិច​ណាស់​​ក៏​ ២៥ ​ប្រាសាទ​ និង​ទីតាំង​បុរាណ​ដែរ ។

@តាម៉ាប់ & យាយម៉ាប់

 

បញ្ចេញមតិ