ស្រះទឹកបុរាណដែលល្បីថា​សក្កិសិទ្ធ​នៅ​ប្រាសាទ​ព្រះវិហារ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ស្រះទឹកបុរាណដែលល្បីថា​សក្កិសិទ្ធ​នៅ​ប្រាសាទ​ព្រះវិហារ ស្រះទឹកបុរាណដែលល្បីថា​សក្កិសិទ្ធ​នៅ​ប្រាសាទ​ព្រះវិហារ

វាជារឿងអស្ចារ្យណាស់ដែលបុព្វបុរសខ្មែរយើងអាចជីកស្រះនៅលើខ្នងភ្នំ ដើម្បីផ្ទុក​ទឹកសម្រាប់ប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃនេះ។

ហើយស្រះទឹក ដែលយើងបានឃើញនៅខាងឆ្វេងដៃ នៅពេល​ដែល​យើង​ឡើង​ទៅ​ដល់ខ្លោងទ្វារទី២ នៃ​ប្រាសាទ​ព្រះវិហារនេះ គឺល្បីថា​ជា​ស្រះ​នៃ​ទឹក​មន្តដ៏​ពូកែ​សក្ដិសិទ្​ធមួយ ដែលមាន​ឫទ្ធិមន្ត​អាគមន៍​អស្ចារ្យ​សម្រាប់យកទៅប្រើប្រាសពិធីសក្ការៈផ្សេងៗ។

ជាពិសេសសូម្បីតែកាលពីពេលដែលអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃក៏បានមកយក​ទឹក​ពីស្រះនេះ​ទៅ ដើម្បីបំពេញពិធីអភិសេក​ព្រះ​មហា​ក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃផងដែរ។

ស្រះទឹកនៅលើខ្នងភ្នំព្រះវិហារ

អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេ

បញ្ចេញមតិ