ព្រះអង្គម្ចាស់ នរោត្តម ប្រិយ៍សោភ័ណ្ឌ ព្រះអនុជបង្កើតនៃព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀល ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ទំព័រហ្វេសប៊ុក Royal du Cambodge បានធ្វើការបង្ហោះសារថ្វាយព្រះពរដល់ព្រះអង្គម្ចាស់ នរោត្តម ប្រិយ៍សោភ័ណ្ឌ ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈព្រះជីវប្រវត្តិសង្ខេបរបស់ ព្រះអង្គម្ចាស់ នរោត្តម ប្រិយ៍សោភ័ណ្ឌ ដែលទំព័រហ្វេសប៊ុក Royal du Cambodge បានភ្ជាប់មកជាមួយនឹងសារថ្វាយព្រះពរបានឲ្យដឹងថា ព្រះអង្គម្ចាស់ នរោត្តម ប្រិយ៍សោភ័ណ្ឌ គឺជាព្រះរាជបុត្រាពៅនៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះមហាកញ្ចានកោដ្ឋ និង ឃុនទេព កញ្ញាសោភា គឹមអានយៀប។ ព្រះអង្គម្ចាស់ត្រូវជា ព្រះអនុជបង្កើត នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ខាងក្រោមនេះ គឺជាសារថ្វាយព្រះពរដើម ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុក Royal du Cambodge ៖ សូមថ្វាយព្រះពរ ព្រះអង្គម្ចាស់ នរោត្តម ប្រិយ៍សោភ័ណ្ឌ ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះអង្គម្ចាស់ នរោត្តម ប្រិយ៍សោភ័ណ្ឌ ព្រះរាជបុត្រាពៅនៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះមហាកញ្ចានកោដ្ឋ និង ឃុនទេព កញ្ញាសោភា គឹមអានយៀប។ ព្រះអង្គម្ចាស់ត្រូវជា ព្រះអនុជបង្កើត នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ អត្ថបទដោយ៖ ទី សារឿន