អាជ្ញាធរជាតិអប្សរាអំពាវនាវដល់​សាធារណជន​ចូលរួម​ក្នុង​យុទ្ធនាការ​ដាំ​ដើមឈើ​ប្រមាណ​៤០,០០០ដើម ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
អាជ្ញាធរជាតិអប្សរាអំពាវនាវដល់​សាធារណជន​ចូលរួម​ក្នុង​យុទ្ធនាការ​ដាំ​ដើមឈើ​ប្រមាណ​៤០,០០០ដើម ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់​សាធារណជន​ចូលរួម​ក្នុង​យុទ្ធនាការ​ដាំ​ដើមឈើ​ប្រមាណ​៤០,០០០ដើម ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ

ក្នុងគោលបំណងចូលរួមថែរក្សា អភិរក្សព្រៃឈើ និងទេសភាពវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកំពុងរងការខូចខាត រេចរិល កាប់​ទន្ទ្រានព្រៃ និងការប៉ុនប៉ងកាន់កាប់ដីជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួនឱ្យមានភាពបៃតងឡើងវិញ សម្រាប់​ជាគម្រប​ការពារ​អាយុ​ជីវិត​ប្រជាជន​និងប្រាង្គប្រាសាទនានាពីបម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរជាតិអប្សរា បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ដែលស្រឡាញ់បរិស្ថាន ចូលរួមក្នុងយុទ្ធនាការដាំកូនឈើប្រមាណ៤០,០០០ដើម ចាប់ពីខែមិថុនានេះតទៅ លើផ្ទៃដីសរុបជិត ៣៥ហិកតា នៅក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា បានបង្ហាញទីតាំងសំខាន់ៗដែលត្រូវដាំដើមឈើមានចំនួន៦កន្លែងគឺ

១-ខាងកើតប្រាសាទប្រិយ៍

២)បរិវេណប្រាសាទព្រះគោ

៣-ខាងត្បូងប្រាសាទបន្ទាយក្តី

៤-ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប

៥-តាមដងផ្លូវពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និង

៦-តាមដងផ្លូវពីស្រះស្រង់ឆ្ពោះទៅព្រះដាក់។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងយុទ្ធនាការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរនេះ អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈ ឯកឧត្តម យិត ចាន់ដារដ្ឋ ០១២ ៨៨៣ ១៣៨ ឬ លោក ជូ រ៉ាឌីណា ០៧៨ ៧២៨ ៨៨២។

សូមអានសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅខាងក្រោម៖

 

 

បញ្ចេញមតិ