តើអ្នកដឹងទេថាមានមូលហេតុអ្វីទើបឈានដល់ការបោះបង់ចោលរាជធានីអង្គរ?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នកដឹងទេថាមានមូលហេតុអ្វីទើបឈានដល់ការបោះបង់ចោលរាជធានីអង្គរ? តើអ្នកដឹងទេថាមានមូលហេតុអ្វីទើបឈានដល់ការបោះបង់ចោលរាជធានីអង្គរ?

គ្រាន់តែឮក្រុងអង្គរ ប្រាកដណាស់កុលបុត្រធីតាគ្រប់រូបស្គាល់ហើយស្ងប់ស្ងែងទៀតផង ព្រោះអង្គវត្តពិតជាដួងព្រលឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជាយើង។ តែបើយើងក្រឡេកទៅមើលអតីតកាលវិញ យើងក៏ធ្លាប់ដឹងហើយថា អង្គរវត្តក៏ធ្លាប់ត្រូវបានបោះបង់ចោលដែរដោយសារកត្តាផ្សេងៗ។

ទីក្រុងអង្គរត្រូវបានបោះបង់ចោលនៅឆ្នាំ១៤៣១ ដោយព្រះបាទពញាយ៉ាត ។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានការបោះបង់ចោលកនោះមានដូចជា៖ការធ្លាក់ចុះនៃសម័យអង្គរដែលពុំអាចទប់ទល់នឹងខ្មាំងសត្រូវបាន ប្រសិនបើខ្មាំងសត្រូវចូលមកវាយក្រុងអង្គរម្តងទៀត។ ដើមឡើយទីក្រុងអង្គរស្ថិតនៅចំកណ្តាលប្រទេស តែដោយសារតែជនជាតិសៀមចេះតែរុករានចង់ដណ្តើមយកទឹកដីខ្មែរជាបន្តបន្ទាប់ដែលត្រូវបាត់បង់ទឹកដីយ៉ាងធំធេងនោះ ទីក្រុងអង្គរត្រឡប់ជាស្ថិតនៅជាយប្រទេសវិញ។

ដោយការថយចុះប្រជាជនយ៉ាងខ្លាំងនៅតំបន់អង្គរ ព្រោះប្រជាជននៅតំបន់នេះត្រូវបានសៀមកៀរជាឈ្លើយយកទៅប្រទេសអស់។ ដូចនេះតំបន់អង្គរត្រូវបានក្លាយជាតំបន់គ្មានមនុស្សរស់នៅ។ ដោយនៅតំបន់អង្គការប្រកបរបរកសិកម្មពុំបានទិន្នផលខ្ពស់ ដែលបណ្តាលមកអំពីកម្លាំងមនុស្សត្រូវបានធ្លាក់ចុះ ធម្មជាតិពុំអំណោយផល។ បញ្ហានេះតម្រូវអោយមានការផ្លាស់ប្តូរទីក្រុងទៅរកកន្លែងផ្សេងទៀតដែលឆ្ងាយពីសត្រូវ និងអាចបង្កបង្កើនផលបានល្អ។

ព្រោះតែកត្តាសមសម្របដូចរៀបរាប់ខាងលើនេះហើយ ទើបតម្រូវឲ្យព្រះបាទពញាយ៉ាតត្រូវតែសម្រេចព្រះទ័យចាកចូលក្រុងអង្គរនៅឆ្នាំ ១៤៣១ មកទួលបាសានវិញ គឺនៅស្រីសន្ធរសព្វថ្ងៃនេះ៕

ប្រភព៖anarchak.com

បញ្ចេញមតិ
ស្លាក