តាំងពីជាង ១០០០ឆ្នាំមុនប្រទេសឥណ្ឌាមានចរឹកនូវក្បាច់រួមភេទច្រើនរាប់មិនអស់
ទំនងជាគ្មានអ្វីគួរឲ្យខ្មាសអៀនទេ បើយើងនាំគ្នានិយាយអំពីការអប់រំផ្លូវភេទ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្រើនឡើងនូវគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ប្រាសាទមួយនៅប្រទេសឥណ្ឌាបានបង្ហាញអំពីក្បាច់រួមភេទច្រើនរាប់មិនអស់ត្រូវបានមនុស្សចារឹកទុកតាំងពីជាង១.០០០ឆ្នាំមុនមកម្ល៉េះដែលមានឈ្មោះថា ប្រាសាទ Khajuraho ។
ប្រាសាទបុរាណ Khajuraho មានទីតាំងឋិតនៅក្រុង Khajuraho នៃរដ្ឋ Madhya Pradesh មានចម្ងាយ៦២០គីឡូម៉ែត្រពីរដុ្ឋធានី New Delhi ប្រទេសឥណ្ឌា ។ ប្រាសាទបុរាណនេះបានកសាងឡើង នៅដើមសតវត្សទី១០ ពីចន្លោះអំឡុងឆ្នាំ៩៥០ដល់ឆ្នាំ១០៥០។ នៅឆ្នាំ១៩៨៦ ប្រាសាទនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូននីស្កូ។ ពិតជាមិននឹកស្មានដល់ទាល់តែសោះថាមានរឿងជាច្រើនទាក់ទងនឹងក្បាច់ទាំងអស់នេះអស់ជាច្រើនឆ្នាំណាស់មកហើយ។