អង្គភាព SPKT LIV មានគោលបំណងចម្បងគឺ ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹងគ្រប់បែបយ៉ាង ជាពិសេសផ្ដោតទៅលើប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ និងតំបន់ទេសចរណ៍នានា ជូន លោកពុក អ្នកម្ដាយ បងប្អូនជនរួមជាតិមាតុភូមិនៃយើងបានយល់ដឹងទាំងអស់គ្នា។
អង្គភាព SPKT LIV តែងតែខ្នះខ្នែងស្វែងរកមូលនិធិពីបណ្ដាក្រុមហ៊ុនសប្បុរសធម៌ អាជីវករ និងសប្បុរសជននានា ដែលមានសន្ដានចិត្តសណ្ដោះប្រណី ដើម្បីជួយទ្រទ្រង់ដល់សង្គមជាតិ ជាពិសេសគឺផ្ដោតលើប្អូនៗសិស្សានុសិស្សក្រីក្រ គ្មានលទ្ធភាពទិញសម្ភារៈសិក្សា និងជនពិការ ជនទីទាលក្រនៅតាមជនបទ ឬតំបន់ដាច់ស្រយាលជាដើម។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់ការគាំទ្រពីសំណាក់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា។