អំពី SPKT LIV

អង្គភាព SPKT LIV មានគោលបំណងចម្បងគឺ ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹងគ្រប់បែបយ៉ាង ជាពិសេសផ្ដោតទៅលើប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ និងតំបន់ទេសចរណ៍នានា ជូន លោកពុក អ្នកម្ដាយ បងប្អូនជនរួមជាតិមាតុភូមិនៃយើងបានយល់ដឹងទាំងអស់គ្នា។

អង្គភាព SPKT LIV តែងតែខ្នះខ្នែងស្វែងរកមូលនិធិពីបណ្ដាក្រុមហ៊ុនសប្បុរសធម៌ អាជីវករ និងសប្បុរសជននានា ដែលមានសន្ដានចិត្តសណ្ដោះប្រណី ដើម្បីជួយទ្រទ្រង់ដល់សង្គមជាតិ ជាពិសេស​គឺ​ផ្ដោត​លើ​ប្អូនៗ​សិស្សានុសិស្ស​ក្រីក្រ គ្មានលទ្ធភាពទិញសម្ភារៈសិក្សា និងជនពិការ ជនទីទាលក្រនៅតាមជនបទ ឬតំបន់ដាច់ស្រយាលជាដើម។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់ការគាំទ្រពីសំណាក់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា។