វត្ថុសម័យបុរាណខ្មែរដែលធ្វើអំពីសំរឹទ្ធនៅប្រទេសភូមា

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
វត្ថុសម័យបុរាណខ្មែរដែលធ្វើអំពីសំរឹទ្ធនៅប្រទេសភូមា វត្ថុសម័យបុរាណខ្មែរដែលធ្វើអំពីសំរឹទ្ធនៅប្រទេសភូមា

ទំព័រប្រវត្តិសាស្រ្តបានឲ្យដឹងថា ព្រះមហាក្សត្រថៃមួយអង្គដែលមានព្រះនាមថា ព៉្យាប្ញទ្ធិ ដោយសារតែព្រះអង្គចាញ់សង្រ្គាម ទ្រង់ក៏បានប្រគល់ថ្វាយស្ដេចភូមាព្រះនាមថា បាយិនណូង នូវរតនៈសម្បត្តិខ្មែរ ដែលទ្រង់បានប្លន់ពីទីក្រុងអង្គរធំ រួមមានដំរីឥរ៉ាវ័ន(ក្បាលបី)មួយ ឆ្មាំយាមទ្វារប្រាសាទឬទ្វារបាលបី និងចម្លាក់សិង្ហបី ពីរគ្មានក្បាល។

ចម្លាក់ទាំងនោះដែលតាមពិតទៅមានចំនួនតិចជាង៣០ ធ្វើអំពីសំរឹទ្ធត្រូវបានចាត់ទុកថា ជាគ្រឿងសិរីមង្គលរបស់ព្រះរាជនគរខ្មែរ ហើយនៅទីក្រុងអង្គរធំជាវត្ថុសក្ដិសិទ្ធិបំផុតដែលក្នុងក្រសែភ្នែកខ្មែរគឺជាប្រភពនៃភាពសម្បូណ៌សប្បាយ រុងរឿង ថ្កើនថ្កាន ព្រោះថាកាលបើគង់ប្រថាប់នៅទីណាមួយ ទីនោះពិតជានឹងមានសេចក្ដីសុខក្សេមក្សាន្ត ព្រមទាំងទទួលបាននូវសុភមង្គល និងវឌ្ឍនភាពពុំខាន។ បន្ទាប់មក នៅឆ្នាំ១៧៦៧ ក្នុងរជ្ជកាលរបស់ស្ដេចភូមាមួយអង្គទៀតឡើងគ្រងរាជសម្បត្តិព្រះនាមថា បូជាវជាយ៉ា ទ្រង់បាននាំព្រះបដិមាខ្មែរទាំងនោះព្រមទាំងចម្លាក់ព្រះអង្គ(មហាមុនី)ពីតំបន់ឌិន្យាវតី ដែលជាព្រះរាជធានីរបស់ភូមា ទៅកាន់ព្រះរាជធានីមួយទៀតនៅខេត្តម៉ានដាឡេ ដូចដែលគេឃើញសព្វថ្ងៃនេះ។

សព្វថ្ងៃនេះ កាលបើគេទស្សនា ទីក្រុងម៉ាន់ដាឡេក្នុងប្រទេសភូមា គេនឹងឃើញចម្លាក់សំរិទ្ធខ្មែរទាំងនោះដែលស្ថិតនៅក្នុងរចនាបថបាយ័នមួយចំនួនដែលប្រទេសនេះបានវាយដណ្ដើមមកពីទីក្រុងអយុធ្យា នៅក្នុងខណៈដែលព្រះរាជាធានីថៃត្រូវបានដុតបំផ្លាញចោលដោយភ្លើងសង្រ្គាមរវាងសៀម-ភូមា។ សូមរំឭកឡើងវិញថា ចម្លាក់ទាំងនោះត្រូវបានដឹកចេញពីអង្គរធំនៅឆ្នាំ១៤៣១ ក្នុងពេលដែលស្ដេចថៃព្រះនាមថា ព្រះបរមរាជាទី២ ក្នុងខណៈទ្រង់ដែលទ្រង់បានវាយដណ្ដើមហើយកាន់កាប់បានទីក្រុងអង្គរធំ។

បើយោងលើកាលប្បប្រវត្តិស្ដេចអង្គនេះ ស្តេចព្រះបរមរាជាទី២(១៤២៤-១៤៤៨) ទ្រង់បានដឹករតនៈសម្បត្តិរបស់ជនជាតិខ្មែរទាំងនោះរួមមានព្រះកែវ ព្រះភ្លើង ព្រះគោ សិង្ហ ហើយនឹងចម្លាក់សត្វផ្សេងៗទៀតចេញពីរាជធានីអង្គរធំមកទីក្រុងអយុធ្យា។ កាលប្បប្រវត្តិសៀមបានឲ្យដឹងថា របស់ទំាងនោះត្រូវបាននាំចេញពីស្រះកែវ ទៅកាន់អយុធ្យា នូវចម្លាក់ ព្រះភ្លើង និង ព៉្យាទៃ ព្រមទាំងព្រះគោ លិង្គហើយចម្លាក់សត្វផ្សេង ឯទៀត។សូមជម្រាបថា ចំពោះចម្លាក់សំរិទ្ធិសិង្ហតោ ចម្លាក់នោះគ្មានក្បាលទេ ហើយដើម្បីលំអសិល្បករភូមាបានបំពាក់ក្បាលថ្មីដែលមានលក្ខណៈជាសិល្បៈភូមា៕

ប្រភព៖ (ម.ត្រាណេ)

បញ្ចេញមតិ