អ្នកដឹងទេថា ប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរចាប់អារម្មណ៍លើអ្វីជាងគេ ???

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
អ្នកដឹងទេថា ប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរចាប់អារម្មណ៍លើអ្វីជាងគេ ??? អ្នកដឹងទេថា ប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរចាប់អារម្មណ៍លើអ្វីជាងគេ ???

បើទោះជាប្រាសាទ បន្ទាយស្រី មានបរិវេណតូចចង្អៀតបន្តិចក៏ពិតមែន តែគេសង្កេតឃើញមានភ្ញៀវទេសចរ ទៅទស្សនាកម្សាន្តមិនចាញ់ប្រាសាទអង្គរវត្តឡើយ ហើយបើបានទៅម្តងហើយ ក៏នៅតែចង់ទៅទៀត ។ មូលហេតុដែលប្រាសាទបន្ទាយស្រីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរខ្លាំងបែបនេះ ដោយសារទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវ ដែលទាក់ទងទៅ​នឹង​លទ្ធិ​ទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះ ចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើក បើប្រៀបធៀបទៅនឹងប្រាសាទដទៃទៀត ដែលជាប្រាសាទចំណាស់ និង មានរចនាបថដ៏ល្អមិនចាញ់ប្រាសាទអង្គរវត្តឡើយ ។

ប្រាសាទបន្ទាយស្រី គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅខេត្តសៀមរាបអង្គរដ៏ល្បីល្បាញនៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជានៅលើពិភពលោកដែរ ដែល​បាន​ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ផ្សេងៗ ​។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ “ប្រាសាទអង្គរវត្ត” និង ប្រាសាទដទៃទៀត នៅក្នុងទឹកដី នៃខេត្តសៀមរាប ​តែងតែមិនភ្លេចឆ្លៀតពេលធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយ ពីទីរួមខេត្តទៅទស្សនាប្រាសាទបន្ទាយស្រីដែរ ។

ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូក ជាមួយនឹង​ក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយ ដូចស្រីគ្រប់លក្ខណ៍ ។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹង ដោយថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​ ៤ ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំងបីនៃប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និង ខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ។

ប្រាសាទ បន្ទាយស្រី កាលដើមឡើយមានឈ្មោះថា “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ” ប៉ុនែ្តសម័យ ក្រោយៗ​មកទៀត​គេហៅថា “ប្រាសាទបន្ទាយស្រី” ទៅវិញដោយសារតែរាងតូចច្រឡឹង និង ក្បូរក្បាច់ រចនាដ៏ស្រស់ស្អាត និង រស់រវើកនៅលើផ្ទាំង​ថ្ម​ពណ៌‌ផ្កាឈូក ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីជាមានបរិវេណតូចចង្អៀត បន្តិចក៏ពិតមែន តែទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញី នៃរឿង រ៉ាវដែលទាក់ទងទៅ​នឹង​លទ្ធិ​ទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើក បើប្រៀបធៀបទៅនឹងប្រាសាទដទៃ ។

ប្រាសាទបន្ទាយ​ស្រី​ ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចម្ងាយ ៣៩ គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​​សៀម​រាប ឃ្លាត​ពីស្រះស្រង់ ២៧ គីឡូម៉ែត្រ និង​ មាន​ចម្ងាយ ​៣២ គីឡូម៉ែត្រ ​ពីប្រាសាទអង្គរវត្តតាមផ្លូវ​ឆ្ពោះទៅ​ភ្នំ​គូ​លេន​​ ។តាម​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​អាណា​ចក្រ​ខ្មែរ​បាន​កត់​ត្រា​​ថា «ប្រា​សាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រជ្ជកាល ​ព្រះបាទរាជេន្រ្ទវរ្ម័ន គឺ​មុន​ការ​កសាងប្រាសាទអង្គរវត្ត​ និង​​​ អង្គរធំ ដោយ​​ព្រហ្មណ៍​ម្នាក់ឈ្មោះ​យជ្ញវរាហៈ ​ដែលជាព្រះគូ្ររបស់ ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា។

ប្រាសាទ​បន្ទាយ​ស្រី​ ធ្វើ​ពី​ថ្ម​ភក់ពណ៌​ស៊ី​ជម្ពូ និង ​រំលេច​ដោយ​​ទេព​អប្សរ​ចំនួន ១៥០០ ដែល​ទេពអប្សរ​ទាំង​អស់ ​សុទ្ធ​តែ​ខុស​គ្នា ហើ​យ​​លើស​ពីនេះ​សិលា​ចារឹក ផ្កា​ភ្ញីនៅ​ប្រា​សាទ​បន្ទាយ​ស្រីមានក្បាច់​ល្អ​លើស​ពី​ក្បាច់​ចម្លាក់នៅ​លើ ​ប្រាសាទអង្គរវត្ត ទៅទៀត​គឺ​ដូច​ជា​ក្បាច់​ ដែល​បាន​ឆ្លាក់​លើ​ប្រាក់​ លើ​ស្ពាន់​​ដូច្នេះ​ដែរ ៕

ប្រភព៖ប្រជាប្រិយ

បញ្ចេញមតិ