ល្បិចយួនដែលឈ្លានពានខ្មែរដំបូងគឺផ្ដើមពីពាក្យថាមិត្តភាព!!

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ល្បិចយួនដែលឈ្លានពានខ្មែរដំបូងគឺផ្ដើមពីពាក្យថាមិត្តភាព!! ល្បិចយួនដែលឈ្លានពានខ្មែរដំបូងគឺផ្ដើមពីពាក្យថាមិត្តភាព!!

មុនឈ្លានពានខ្មែរ យួនមានទំនាក់ទំនងមិត្តភាពជាមួយខ្មែរសិន នៅឆ្នាំ ១៦២២ ជនជាតិយួនបាន ចូលមករស់នៅលើដីខ្មែរដំបូងបង្អស់តាមរយៈស្តេចជ័យជេដ្ឋាទី២ ដែលបាន មហេសី ជាបុត្រីយួន ។ យួនមកដំបូង ជាមន្ត្រីទារពន្ធ ( ភូ – Phu ) ពិសេស នៅ វាលដូននៃ និងព្រៃនគរ។ នេះជាហេតុ នាំឲ្យមន្ត្រីយួនទាំងនោះបានលេសនាំប្រពន្ធកូនសាច់ញាតិ មករស់នៅលើទឹកដីខ្មែរ បន្ថែមទៀតហើយ ជាការផ្សារភ្ជាប់ដីខ្មែរទៅនិងដីយួដំបូងផងដែរ ។

ឯការឈ្លានពានដោយ ផ្លូវកងទ័ពលើកដំបូង គឺនៅឆ្នាំ ១៦៥៨ដោយយកលេស ថា ខ្មែរឈ្លានពានព្រំដែនវាទាំងខ្មែរ និងយួន មិនទាន់មានព្រំដែនច្បាស់លាស់ផង ។ ចាប់ពីពេលនោះមកការឈ្លានពាន លេបទឹកដីខ្មែរ កើតមានឥតឈប់ឈរ ( ម៉ក់ ភឿន )។ នៅឆ្នាំ ១៨២០ យួនឈ្លានពានម្តងទៀត ក្នុងទ្រង់ទ្រាយធំ ដោយស្តេចយ៉ាឡុង ឈ្មោះដើម ង្វៀងអាន ។

កាលនោះដីខេត្តព្រះត្រពាំងនៅតែជាដីខ្មែរនៅឡើយ ហើយស្តេចយួនយ៉ាឡុងនេះហើយដែលកាត់ក្បាលតា សឺន គុយ ចៅហ្វាយខេត្ត ព្រះត្រពាំង នោះ ។នៅឆ្នាំ ១៨៤១ យួនយកបានក្រុងភ្នំពេញហើយ ខ្មែរបាត់បង់លក្ខណៈជាប្រទេសទៅហើយ ។ ស្តេចអង្គដួង ព្រះអង្គ បានដឹកនាំរាស្ត្រងើបតស៊ូប្រឆាំង តែក្នុងរយៈពេល ៤ឆ្នាំទេ យួនព្រមដកចេញពីស្រុកខ្មែរជាស្ថាពរ ហើយទទួលស្គាល់ឯករាជ្យខ្មែរពេញទី ។ នៅឆ្នាំ ១៩៦៦ យួន ឥតមានឈ្លានពានខ្មែរ ទេ គឺយួន ជាប់ដៃធ្វើសង្គ្រាមជាមួយអាមេរិចកាំង គឺ មេដឹកនាំខ្មែរខ្លួនឯងទេ ដែលដឹកដៃយួនមកនៅលើដីខ្មែរហើយ យកភ្លើងសង្គ្រាម មកដុតស្រុកខ្លួនឯង ព្រោះ មេដឹកនាំនោះ ចង់មានឈ្មោះ ជាមហាបុរសរដ្ឋមានស្នាដៃ វាយឈ្នះ អាមេរិចកាង ដូច ហូ ជីមីញដែរ ។

ឆ្នាំ ១៩៧៩ យួនឈ្លានពានខ្មែរ ជាចំហរ និងចេញមុខ តាមយុទ្ធសាស្ត្រសង្គ្រាមផ្ការីក គឺកម្លាំងយួនដែលបង្កប់សម្លាប់ខ្មែរ ជិតដាច់ពូជហើយ ងើបឡើង ធ្វើលេសសង្គ្រោះខ្មែរ តាមល្បិចស្វាស៊ីបាយរួចលាបមាត់ពពែ ។ ឆ្នាំ ១៩៨៩ យួនដកទ័ព ចេញពីស្រុកខ្មែរ ហើយគ្មានសង្ឃឹមថាបានមកឈ្លានពានខ្មែរទៀតទេ តែយួនទុកបញ្ហាច្រើនណាស់ឲ្យខ្មែរដោះស្រាយពិសេស « មនោគមវិជ្ជាយួនដែលធ្វើឲ្យខ្មែរ មិនទុកចិត្តគ្នា និងទុកគ្នាជាត្រូវ ទៅវិញ » រហូតសព្វថ្ងៃ ។ មានតែមនោគមវិជ្ជាខ្មែរទេ ដែលអាចទប់ទល់ជាមួយ មនោគមវិជ្ជាយួនបាន ។ យួនអស់ឱកាសហើយ ព្រោះយុវជនខ្មែរសម័យនេះ គេចេះ គ្រប់គ្រងព័ត៍មាន និងប្រវត្តិសាស្ត្របានយ៉ាងច្បាស់លាស់ ។ យួនរងចាំតែថ្ងៃវិនាស ក្លាយជាជនជាតិភាគតិចរបស់ចិនវិញ នៅពេលដែលចិនអស់ភាពអត់ធ្មត់ ។

ប្រភព៖ប្រជុំប្រវត្តិសាស្រ្ត

បញ្ចេញមតិ