តើអ្នកដឹងអ្វីខ្លះអំពីប្រវត្តិសេនាប្រមុខលន់ នល់?? (ភាគ១)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នកដឹងអ្វីខ្លះអំពីប្រវត្តិសេនាប្រមុខលន់ នល់?? (ភាគ១) តើអ្នកដឹងអ្វីខ្លះអំពីប្រវត្តិសេនាប្រមុខលន់ នល់?? (ភាគ១)

លោកលន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរ ដើមកំណើតចិន ។ ឪពុករបស់គាត់ ឈ្មោះលន់ ហ៊ិន និងម្ដាយឈ្មោះនាង ម៉ៅ នួន ។ គាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន១០នាក់ ក្នុងនោះ ប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្សដែលមានតួនាទីសំខាន់ក្នុងចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ និង ការបង្កើតរបបសាធារណរដ្ឋខ្មែរ ។

បន្ទាប់ពី មានជោគជ័យក្នុងការដឹកនាំបង្ក្រាបក្រុមចោរប្លន់នៅខេត្តព្រៃវែងមក ឪពុករបស់គាត់ត្រូវបានតែងតាំងជាអភិបាលស្រុកមួយចំនួន នៅខេត្តសៀមរាប និង ខេត្តកំពង់ធំ ។ ក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ លោកបានបន្តការសិក្សារនៅវិទ្យាល័យសាសឺលូប-ឡូបា នៅទីក្រុងព្រៃនគរ ពីឆ្នាំ១៩២៨ ដល់ឆ្នាំ១៩៣៤ ។ ក្រោយបញ្ចប់ការសិក្សាបានបន្តចូលបម្រើការរដ្ឋ ជាចៅក្រមក្នុងក្រសួងតុលាការ ។ពីឆ្នាំ១៩៣៧ ជាបាឡាត់ស្រុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ពីឆ្នាំ១៩៤០ ជាចៅហ្វាយស្រុកកោះសូទិន ,ពីឆ្នាំ១៩៤២ ជាចៅហ្វាយស្រុកត្បូងឃ្មុំ, ឆ្នាំ១៩៤៤ ជានាយចលនាយុវជនខេត្តកំពង់ចាម ,ឆ្នាំ១៩៤៥ ជាភូឈួយទី១ខេត្តកំពង់ចាម ត្រួតលើមុខងារមុន, ឆ្នាំ១៩៤៥ ជាចៅហ្វាយខេត្តក្រចេះ, ឆ្នាំ១៩៤៥ ជានាយកសន្តិសុខជាតិ នៅក្រុងភ្នំពេញ, ឆ្នាំ១៩៤៦ ជាប្រធានគណៈប្រតិភូខ្មែរអមគណៈប្រតិភូបារាំង ដើម្បីទទួលខេត្តបាត់ដំបង ដែលសៀមត្រូវប្រគល់មកឲ្យខ្មែរវិញ។

ឆ្នាំ១៩៤៦ ជាព្រះរាជប្រតិភូប្រចាំខេត្តបាត់ដំបង ,ឆ្នាំ១៩៤៩ ទទួលខុសត្រូវខាងក្រសួងរដ្ឋសភា ។ ឆ្នាំ១៩៥២ លោកចូលបំរើកងទ័ព មានថានន្តរសក្តិជាវរសេនីយ៏ទោ(សក្តិ៤កន្លះ) ជាមេបញ្ជាការកងពលតូចលេខ២ និងការពារសន្តិសុខនៅខេត្តស្វយ័តនោះទាំងមូល ក្រោយពីបារាំងដកកងទ័ពចេញ ។ ឆ្នាំ១៩៥៣ ជាមេបញ្ជារការផ្នែកសឹករងខេត្តបាត់ដំបង ,ឆ្នាំ១៩៥៥ ជានាយអគ្គសេនាធិការកងយោធពលខេមរភូមិមិន្ទ, ថ្ងៃទី៣តុលា ឆ្នាំ១៩៥៥ ដល់ថ្ងៃទី៥មករា ឆ្នាំ១៩៥៦ ជារដ្ឋមន្ត្រីការពារជាតិ, ឆ្នាំ១៩៥៦ លោកដឹកនាំប្រតិបត្តិការសឹកកំចាត់កងទ័ពឈ្លានពានសៀម, ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៨ រដ្ឋមន្ត្រីការពារជាតិ, ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ១៩៥៩ ទេសរដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ ,ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៥៩ ទេសរដ្ឋមន្ត្រីការពារជាតិ ,ថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៦០ ទេសរដ្ឋមន្ត្រីក្រសួងការពារជាតិ, ថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៦១ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងការពារជាតិ​ ។

ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងការពារជាតិ។ ថ្ងៃទី ៦ ខែតុលា ឆ្នាំ១៩៦២ ដល់ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ១៩៦៤ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ និងកីឡា ,ថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ១៩៦៤ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុង បំណងបញ្ចៀសប្រទេសរបស់ព្រះអង្គពីការប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។ ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៦៥ ដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៦៦ ជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ក្រសួងការពារជាតិ។

ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៦៦ ដល់ថ្ងៃទី៣០ ខែ៤ ឆ្នាំ ១៩៦៧ ជានាយករដ្ឋមន្ត្រី ។ នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវ បានញុះញង់ដោយពួកកុម្មុយនីស្ត ។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មានការប្រយុទ្ធ ប្រដាប់អាវុធ និងមានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនីស្តទៀតផង។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។

សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជន រងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ នៅចុងឆ្នាំ១៩៦៨ លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្ត និងត្រូវបានបង្ខំឱ្យដកថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩ ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលរៀបចំដោយសមាជពិសេសមួយ ក្រោមអធិបតីភាពរបស់សម្ដេចសីហនុ ។

ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧០ សម្ដេចសីហនុ យាងទៅប្រទេសបារាំង ហើយបានជួបនាយករដ្ឋមន្ត្រីលន់ នល់ ដែលទៅសម្រាកព្យាបាលជំងឺនៅទីនោះ។
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ឯកលន់ នល់ ត្រឡប់មកពីប្រទេសបារាំងវិញ។

ប្រភព៖Khmer Home sharing

បញ្ចេញមតិ
ស្លាក