អ្នកដឹងទេ!!!តើនរណាជា “ជនទី២” បន្ទាប់ពីលោក “ហូជីមិញ”?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
អ្នកដឹងទេ!!!តើនរណាជា “ជនទី២” បន្ទាប់ពីលោក “ហូជីមិញ”? អ្នកដឹងទេ!!!តើនរណាជា “ជនទី២” បន្ទាប់ពីលោក “ហូជីមិញ”?

អ្នកអានខ្លះប្រហែលជាធ្លាប់ដឹង អ្នកខ្លះទៀតក៏ប្រហែលជាដឹងដែរ តែនៅស្រពេចស្រពិល និងអ្នកខ្លះទៀតប្រហែលជាមិនទាន់ដឹងនៅឡើយទេ។ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាដឹងគឺ សង្គ្រាមវៀតណាម ដែលវៀតណាមច្បាំងឈ្នះទាំងបារាំង និងទាំងអាមេរិក ល្បីខ្ទរខ្ទារពេញពិភពលោក ហើយអ្នកដែលនៅពីក្រោយរឿងហ្នឹងគឺជាតួអង្គដ៏សំខាន់នៃប្រវត្តិសាស្ត្រតែម្តង។

នោះគឺលោកមេទ័ព វ៉ ង្វៀងយ៉ាប (១៩១១-២០១៣) មេទ័ពដែលដឹកនាំទ័ពវៀតណាមដ៏ក្លៀវក្លាច្បាំងឈ្នះមហាអំណាចពិភពលោកទាំងពីរ។ លោកគឺជាសហការីជិតស្និតរបស់ជនទីមួយ ហូ ជីមិញ និងខ្លួនលោកផ្ទាល់គឺជាជនទីពីរដែលត្រូវបានគេចាត់ថ្នាក់។អ្វីដែលជារឿងផ្ទាល់ខ្លួនរបស់លោកគឺ លោកមិនដែលចូលសាលាយោធាឡើយ ផ្ទុយទៅវិញ លោកត្រឹមតែជានិស្សិតវិទ្យាសាស្ត្រនយោបាយដែលមានទស្សនវិជ្ជាផ្នែកកងទ័ពតែប៉ុណ្ណោះ។

ទស្សនវិជ្ជាកងទ័ពដ៏ល្បីល្បាញមួយរបស់លោកដែលលោកតែងតែប្រើប្រាស់គឺ៖ “បុរសចេញប្រយុទ្ធ នារីរៀបចំស្បៀង ទាហានទាំងអស់រៀនទស្សនវិជ្ជា”។ អ្នកត្រូវរៀនទស្សនវិជ្ជាដែលលោកចង់សំដៅមិនចំពោះតែទាហានជាមនុស្សចាស់ឡើយ ក្មេងៗក៏ត្រូវជាអ្នករៀនទស្សនវិជ្ជាផងដែរ។ នៅក្នុងព្រឹត្តិការណ៍សង្គ្រាមជាមួយអាមេរិក លោកត្រូវបានអាមេរិកចោទថា ជាមេទ័ពដ៏ព្រៃផ្សៃ ប៉ុន្តែលោកតបថា លោកហ៊ានចំណាយជីវិតជនជាតិវៀតណាមលើសពីប្រាំលាននាក់ទៀត ឲ្យតែអាចរំដោះប្រទេសបានពីចក្រពត្តិអាមេរិក។ នាជីវិតចុងក្រោយ លោកត្រូវបានគេឲ្យឈ្មោះថា ជាអ្នកយុទ្ធសាស្ត្រទ័ពដ៏មានឥទ្ធិពលមួយរូបប្រចាំសតវត្សរ៍។ លោកបានទទួលមរណភាពដោយវ័យជរានៅគេហដ្ឋានរបស់លោកនៅទីក្រុងហាណូយ៕

ប្រភព​៖anarchak.com

បញ្ចេញមតិ
ស្លាក