មកមើល!!កោះទាំង៥កន្លែងដែលសម្បូរទៅដោយភាពអាថ៌កំបាំង

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
មកមើល!!កោះទាំង៥កន្លែងដែលសម្បូរទៅដោយភាពអាថ៌កំបាំង មកមើល!!កោះទាំង៥កន្លែងដែលសម្បូរទៅដោយភាពអាថ៌កំបាំង

កាល​ពី​ក្មេង មនុស្ស​យើង​ភាគ​ច្រើន​តែ​ស្រមៃ៉​ថា​នឹង​បាន​ទៅ​ដល់​កោះ​អាថ៌កំបាំង​មួយ​ដែល​មាន​ទ្រព្យសម្បត្តិ​ជា​ហូរ​ហៀរ​ និង​ផ្លែឈើ​ជា​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​ដូច​អ្វី​ដែល​អ្នក​គិត​ទាំង​ស្រុង​នោះ ដោយ​សារ​តែ​កោះ​ខ្លះ​មាន​ មន្ទីរ​ពេទ្យ​ដែល​ត្រូវ​បោះបង់​ចោល​ ឬ​គ៏​មាន​សត្វ​ព្រៃ​កាច​សាហាវ។ ខាង​ក្រោម​នេះ គឺ​ជា​រឿង​រ៉ាវ​ពី​កោះ​អាថ៌កំបាំង​ទាំង ៥ ដឹង​ហើយ​ប្រាកដ​ជា​ព្រឺ​ឆ្អឹង​ខ្នង ៖
១. កោះ Henderson៖ អាថ៌​កំបាំង​មួយ​ក្នុង​ចំណោម​អាថ៌កំបាំង​ដ៏​ធំ​បំផុត​នៃ​កោះ​នេះ គឺ​រូង​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​មាន​គ្រោង​ឆ្អឹង​មនុស្ស​ជាច្រើន។ លើស​ពី​នេះ​ទៀត នៅលើ​ថ្ម​ដែល​នៅ​ជុំវិញ​នោះ​​គេ​ឃើញ​មាន​ពង​ស្វាស​មួយ​ចំនួន ក៏​ដូចជា​ឧស្ម័ន​ក្នុង​ដី ឧបករណ៍​ថ្ម និង​វត្ថុ​ផ្សេង​ទៀត។ គ្មាន​នរណា​ម្នាក់​ដឹង​ថា តើ​មនុស្ស​ទាំង​នេះ​មក​ពី​ណា និង​មាន​វប្បធម៌​អ្វី​​នោះ​ទេ។ យោង​តាម​ទិន្នន័យ​បុរាណ​វិទ្យា​ឲ្យ​ដឹង​ថា កោះ​នេះ​ត្រូវ​បាន​គេ​រស់​នៅ​ចន្លោះ​សតវត្ស​ទី ១២ ដល់​ទី ១៥ ។ ចំណែក​ឯ​ការ​ពិត​ដែល​ថា​មាន​ទឹក​សាប​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​លើ​កោះ​នេះ ហើយ​គ្រោងឆ្អឹង​នៅ​ក្នុង​រូង​ភ្នំ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ កាន់​តែ​ធ្វើ​ឱ្យ​អាថ៌កំបាំង​នៃ​កោះ​នេះ​រឺត​តែ​ចម្លែក​ថែម​ទៀត៕

២. កោះ Poveglia ៖ ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ Black Plague កោះ​នេះ​គឺ​ជា​ជម្រក​ចុង​ក្រោយ​សម្រាប់​អ្នក​ជំងឺ​ប្រហែល ១៦ ម៉ឺន​នាក់​ ហើយ​ផ្ទៃ​ដី ៥០% នៃ​កោះ​នេះ​គឺ​ជា​ផេះ​ដែល​បន្សល់​ដោយ​ការ​ដុត​សាកសព។ នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩២០ រដ្ឋាភិបាល​អ៊ីតាលី​បាន​បើក​មន្ទីរ​ពេទ្យ​មួយ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នៅ​លើ​កោះ​នេះ។ ប៉ុន្តែ​អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ត្អូញត្អែរ​ថា ពួក​គេ​ឈឺ​ក្បាល​ហើយ​ថា​កោះ​នេះ​ពោរពេញ​ដោយ​ព្រលឹង​ដែល​បាន​ស្លាប់​​ក្នុង​ការ​ឈឺ​ចាប់​បំផុត។ លើស​ពី​នេះ​ទៀត ប្រធាន​ពេទ្យ​ម្នាក់​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ធ្វើ​ពិសោធន៍​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ជាមួយ​នឹង​ជំងឺ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​នៅ​តែ​ជា​អាថ៌​កំបាំង​មួយ ថា​ហេតុអ្វី​បាន​ជា​គ្រូ​ពេទ្យ​នោះ​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយ​បាន​លោត​ពី​លើ​ប៉ម​ប្រកាស​អាសន្ន ។ ក្រោយ​មក មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​បិទ​ទ្វារ​រហូត​មក​ទល់​សព្វ​ថ្ងៃ។

៣. កោះ “គ្មានការវិលត្រលប់” ៖ កោះ​នេះ​មាន​ឈ្មោះ​ថា Barsa-Kelmes នៅ​ក្នុង​ភាសា Kazakh ដែលមាន​ន័យ​ថា “កោះ​ដែល​គ្មាន​ការ​វិល​ត្រលប់”។ ឈ្មោះ​របស់​វា​មាន​ដើម​កំណើត​មក​ពី រឿង​ព្រេង​បុរាណ​ដែល​រៀប​រាប់​ពី​មនុស្ស​ដែល​​រត់​គេច​ខ្លួន និង​បាន​ស្នាក់​នៅ​លើ​កោះ​នេះ​ប្រហែល​មួយ​ឆ្នាំ ប៉ុន្តែ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​ពួក​គេ​មាន​អាយុ​ជា​ច្រើន​ទសវត្ស។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បាត់​ខ្លួន​នៅ​លើ​កោះ​នេះ ហើយ​ពួក​គេ​ជឿ​ថា​ការ​បាត់​ខ្លួន​នេះ គឺ​ដោយ​សារ​មាន​សត្វ​បង្កួយ​ហោះ​កាល​ពី​បុរាណ​កាល។

៤. កោះ Miyake-Jima ៖ មនុស្ស​អាច​ស្នាក់​នៅ​ទីនេះ​បាន លុះ​ត្រា​ណា​តែ​ត្រូវ​កាន់​របាំង​ឧស្ម័ន​មួយ​នៅ​ក្នុង​ដៃ​រហូត ដើម្បី​ពាក់​ភ្លាមៗ​ក្នុង​ករណី​មាន​គ្រោះថ្នាក់ ដោយ​សារ​នៅ​ទី​នោះ​មាន​ភ្នំភ្លើង​សកម្ម​ឈ្មោះ Miyake-Jima។ ទោះ ជា​យ៉ាង​ ណា​ក៏​ដោយ គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​មិន​មែន​ជា​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នោះ​ទេ ប៉ុន្តែ​វា​ជា​ឧស្ម័ន​ពុល​ដែល​ហូរ​ចេញ​ពី​ស្នូល​របស់​ផែនដី។ នៅ​ឆ្នាំ ១៩៦២ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​យ៉ាង​ខ្លាំង ប្រជាជន​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ ប៉ុន្តែ​នៅ​ឆ្នាំ ២០០០ ពួកគេ​បាន​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ។ សព្វ​ថ្ងៃ​នៅ​លើ​កោះ​នេះ មាន​មនុស្ស​រស់​នៅ​ប្រហែល ២៤១៥ នាក់​ប៉ុណ្ណោះ។

៥. កោះពស់ ​៖ កោះ​ដែល​ស្ថិត​ក្នុង​ប្រទេស​ប្រេស៊ីល​មួយ​នេះ ពោរ​ពេញ​ទៅ​ដោយ​សត្វ​ពស់ និង​មាន​សត្វ​បក្សី​កម្រ​ប៉ុន្មាន​ប្រភេទ​រស់​នៅ​តែ​ប៉ុណ្ណោះ។ ប្រភេទ​ពស់​ដែល​រស់​នៅ​លើ​កោះ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពស់​ដែល​មាន​ពិស​បំផុត​នៅ​ក្នុង​ពិភពលោក។ សូម្បី​តែ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​នោះ គឺ​ជា​រឿង​ដ៏​កម្រ​បំផុត ប៉ុន្តែ​មាន​តែ​ការ​ធ្វើ​ដំណើរ​របស់​ភ្នាក់​ងារ Nat Geo ប៉ុណ្ណោះ​ក្នុង​គោលបំណង​សិក្សា និង​ចង​ក្រង​ឯកសារ​នៅ​ទី​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​កោះ​នេះ​កាល​ពី​ពេល​ថ្មី​ៗ។ ជាក់​ស្ដែង អ្នក​នេសាទ​ម្នាក់​ដែល​មិន​ដឹង​អំពី​គ្រោះ​ថ្នាក់ បាន​ទៅ​ដល់​កោះ​នេះ។ ក្រោយ​មក​គេ​បាន​រក​ឃើញ​បុរស​នោះ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម និង​ស្នាម​ពស់​ចឹក​ពេញ​ខ្លួន ។

ប្រភព៖sabay.com.kh

បញ្ចេញមតិ