អត្ថន័យនៃសម្លៀកបំពាក់ ដែលមានឈ្មោះ​ថា “ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ”

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
អត្ថន័យនៃសម្លៀកបំពាក់ ដែលមានឈ្មោះ​ថា “ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ” អត្ថន័យនៃសម្លៀកបំពាក់ ដែលមានឈ្មោះ​ថា “ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ”

ឈុតរបស់បរវកញ្ញាកម្ពុជា គឺមានឈ្មោះថា “ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ” ហើយនៅសម័យចេនឡា ឈុតនេះធ្វើឡើង គឺដើម្បីរម្លឹកគុណដល់បុព្វបុរសខ្មែរ ដែលលោកបានលះបង់ និងថែរក្សាការពារព្រះនគរខ្មែរឱ្យកូនខ្មែរបានរស់នៅ និងរម្លឹកគុណដល់ភាពរីកចម្រើននៃអរិយធម៌ វប្បធម៌ខ្មែរដើមដ៏រុងរឿង និងការរួបរួមគ្នា ដើម្បីផលប្រយោជន៍រាស្រ្ត និងព្រះនគរខ្មែរជាធំ។ សើលពីនេះទៅទៀត ឈុតនេះ គឺចង់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះថែរក្សាការពារ និងយល់ដឹងពីដើមកំណើត និងអរិយធម៌ជាតិរបស់ខ្លួន កុំឱ្យជនបរទេសមកកាឡៃបាន។ ឈុតទេពីស្រ៊ីសួគ៌បវរឦសានបុរៈ ត្រូវបានបញ្ចូលគ្នានូវទម្រង់នៃទេវធីតា និងទម្រង់នៃការគ្រងភូសាមាលានៃខត្តិយកញ្ញានាសម័យចេនឡា ដោយស្របតាមតឹកតាងដែលបានមកពីរូបចម្លាក់ផ្សេងៗ និងចម្លាក់នៅតាមជញ្ជាំងប្រាសាទ ក៏ដូចជាតឹកតាងនានាដែលបានមកពីកំណាយ ដែលជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននោះ។ នៅក្នុងដៃបវរកញ្ញារបស់កម្ពុជា Miss Grand Cambodia 2018 កាន់នូវកង្វេរដំរី គឺបញ្ជាក់ នូវការបន្តវេននៃអាណាចក្រភ្នំ បញ្ជាក់នូវភាពសម្បូររុងរឿង និងជាអាណាចក្រដែលសម្បូរដោយដំរី។

ប្រភព៖ខ្មែរបុ៉ស្តិ៍

បញ្ចេញមតិ