សត្វខ្យងក្នុងជំនឿបែបជីវចលនិយម ( ភាគ២ )

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
សត្វខ្យងក្នុងជំនឿបែបជីវចលនិយម ( ភាគ២ ) សត្វខ្យងក្នុងជំនឿបែបជីវចលនិយម ( ភាគ២ )

សារសំខាន់​ចុងក្រោយ​នៃ ​សត្វ​ខ្យងទស្សនៈវិជ្ជា​របស់​ខ្មែរ ​បាន​បែងចែក​ធម្មជាតិ​ជា​ពីរ​ប្រភេទ​គឺញីនិងឈ្មោល, មេនិង បា, ក្តៅ និង ត្រជាក់, ភ្លើងនិងទឹក ៘ នៅក្នុង​សង្គម។ គឺក្នុងករណីនេះហើយសត្វខ្យង ត្រូវបានគេប្រដូចទៅនឹង ភេទញីឬស្ត្រីភេទ។ទាំងនេះ​ជា​ផ្នត់​របៀប​របត់​គំនិត​ខ្មែរ​ដែលមាន​កេរ្តិ៍តំណែល​នា​សម័យ​ប្រវត្តិសាស្ត្រដែលមាន​អាយុ​រាប់ពាន់​ម៉ឺន​ឆ្នាំមុន​ឥណ្ឌូ​រូប​និ​យក​ម្មដែល​បាន​នាំមក​នូវ​លទ្ធិ​ព្រហ្មញ្ញសាសនានិង ​ព្រះពុទ្ធសាសនាទៅទៀត។ដូចនេះខ្យង​ត្រូវ​ខ្មែរ​យើង​ចាត់ទុកថាជា​សត្វ​មាន​សារជាតិ​សើម​រអិលស្អិតល្មួត​តំណាង​ដោយ​ទឹកដែលអាចធ្វើឲ្យធម្មជាតិជាពិសេសរុក្ខជាតិលូតលាស់មានត្រួយឬ ផ្លែផ្កាយ៉ាងស្តុកស្តម្ភ។

ការប្រដូចសត្វខ្យង ទៅនឹងស្ត្រីភេទមានន័យថា ភេទ​ស្រីដែលជា​ប្រភព​នៃ​ ជីវិតគឺជាជំនឿធម្មជាតិមួយ ដែលមានលក្ខណៈជាសកល ពោលគឺមិនមែនតែសម្រាប់ខ្មែរម្យ៉ាងទេ ក៏ប៉ុន្តែត្រូវបានគេជួបប្រទះនៅគ្រប់សង្គមវប្បធម៌ទាំងអស់។គួររំលឹកផងដែរថាខ្យងធ្វើអំពីដីដុតមួយចំនួនដែលគេបានជួបប្រទះក្នុងស្ថានីយ៍បុរេអង្គរអង្គរបុរីសឲ្យឃើញថាជំនឿលើនិមិត្តរូបភាពនៃសត្វខ្យងបានចាក់ឫសគល់យ៉ាងយូរអង្វែងក្នុងសង្គមខ្មែរតាំងពីដើមសម័យនគរភ្នំរហូតដល់បច្ចុប្បន្នភាព។ ដូច្នេះ​ខ្យង​ មិន​គ្រាន់តែ​ជា​សត្វ​មួយ​ដែល​ខ្មែរ​យកមក​ធ្វើជា​ចំណីអាហារ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជាស​ត្វអច្ឆរិយៈ​មួយ​ប្រភេទ​បង្ហាញ​នូវ​មនោគមន៍វិជ្ជា​សាសនា​របស់​មនុស្ស​ខ្មែរ​ថែម​ទៀតផង នេះបើ​យើង​ពិនិត្យឲ្យ​ស៊ីជម្រៅ​នូវ​ទំនៀមទម្លាប់​ខ្មែរ​ពាក់ព័ន្ធ​នឹង​សត្វ​នេះ។ឧទាហរណ៍ជាក់ស្តែងមានរឿងព្រេងខ្មែរជាច្រើនដែលបង្ហាញថាតួអង្គកំពូលៗបានប្រសូតចេញពីសត្វខ្យង​ ៕

ប្រភព៖(ម.ត្រាណេ)

បញ្ចេញមតិ
ស្លាក