សត្វខ្យងក្នុងជំនឿបែបជីវចលនិយម(ភាគ១)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
សត្វខ្យងក្នុងជំនឿបែបជីវចលនិយម(ភាគ១) សត្វខ្យងក្នុងជំនឿបែបជីវចលនិយម(ភាគ១)

ជាការ​ពិត ​នៅ​គ្រប់​សម័យកាល​ទាំងអស់ជីវភាព ឬ ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ របស់​មនុស្ស​ខ្មែរ​ក្នុង​សង្គមជាតិ​ រមែងតែ​ង​តែ​មាន ការ​ពឹងពាក់​ផ្តេកផ្តួល​ទាំងស្រុង​ទៅលើ​ធម្មជាតិ ដែលជា​និច្ចកាល​បាន​ផ្តល់ នូវ​ចំណីអាហារដូចជា​ត្រីសាច់​បន្លែ​ អន្លក់ ឬ​ ធញ្ញជាតិ​ជាដើម ដើម្បី​ទ្រទ្រង់​ជីវិត ។ បើ​និយាយ​ម្យ៉ាងទៀត មនុស្ស​មិនអាច​រស់នៅ​បានទេ បើសិនជា​គ្មាន​ធម្មជាតិ​ទ្រទ្រង់​នោះ។ គប្បី​រំលឹក​ពី​សម្ព័ន្ធភាព​យ៉ាង​ស្អិតល្មួត​រវាង​ធម្មជាតិ និង ​មនុស្ស​ថាតាមរយៈ​និមិត្តរូប ​នៃ​សត្វ​ខ្យង​ដែល​ផ្តិត​ជាប់​ក្នុង​រឿងព្រេង​និទាន​ និង ​ជំនឿ​ប្រជាប្រិយខ្មែរមួយចំនួន ​បែប​ជីវ​ច​ល​និយម ​របស់​ជនជាតិ ខ្មែរ​សុទ្ធសាធ ។ ជា​ឧទាហរណ៍​មួយទៀត​គឺវិស័យ​សិល្បសាស្ត្រ​ ដែល​គេ​ឃើញ​សត្វ​ ខ្យង​ខ្ចៅ​ ប្រកបដោយ​ ឫទ្ធានុភាព​អំណាច​ដ៏​ពិសិដ្ឋ ដូចជា​រឿង ’ខ្យង​ស័ង្ខ”ជាដើមដែលមាន​ពាក់ព័ន្ធ​ទៅនឹង​អំណាច​របស់​របបរាជានិយមព្រោះថាដូចករណីចៅខ្យងស័ង្ខ ដែលជាអ្នកមានបុណ្យនឹងក្លាយទៅជាអនាគតព្រះមហាក្សត្រសោយរាជ្យសម្បត្តិលើនគរខ្មែរ។

ការសិក្សា​អំពី ​រឿងព្រេង​និទាន ឬ ក៏​តាមរយៈ​វត្ថុ​សិល្បៈ​ នៅទីក្រុង​ អង្គរបុរី​ នៃ​ទឹកដី​ ខេត្តតាកែវ បាន​ឲ្យ​ដឹងថាផលប្រយោជន៍សំខាន់ៗមួយចំនួនដែល​រួមមាន​ការចូល​ចិត្ត​និយម​ការយក​សត្វ​ខ្យង​ជា​សញ្ញា​និមិត្តពោលគឺ​ការលើកតម្កើង​នូវ​ឥទ្ធិពល​របស់​ធម្មជាតិ​តំណាង ​ដោយ​សត្វ​ខ្យង​ នៃ​ដង​ទន្លេបឹងបួ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ។ ដោយសារតែ​មូលហេតុ​នេះហើយ បានជា​គេ​ឆ្លាក់ ឬ សូន្យ​រូប​ខ្យង​ ហើយយកមក​ពាក់​នៅ ក​ឲ្យពួកក្មេងៗ ដើម្បីឲ្យត្រជាក់ត្រជុំ។ គួរបញ្ជាក់​ផងដែរ​ថាសព្វ​ថ្ងៃនេះការដែលគេ​យក​សម្បកខ្យង​មក​ចងឬ​ព្យួរ​នៅ​ជុំវិញ​មែកឈើ​ហូប​ផ្លែដូច​ជាដើម​ស្វាយល្មុតល្ហុង ៘ ក៏មាន​អត្ថន័យ​ដូចគ្នានេះដែរ។ លើសពីនេះទៅទៀត​ សត្វ​ខ្យង​ក៏​ត្រូវគេ​យកមកប្រើ​ប្រាស់​ក្នុង​ការផលិត​ថ្នាំបុរាណ​សម្រាប់​ការ​ថែរក្សាជម្ងឺដែរ​ ។ជួនកាលគេក៏យកសម្បកខ្យងសមុទ្រ មកត្រាំនឹងទឹកមន្ត ដើម្បីយកមកថែរក្សារោគាផងក៏មាន។​

ប្រភព៖ខេមរវិទ្យា

បញ្ចេញមតិ