ពិតជាម្សត់ណាស់!! ដើមកំណើតដ៏ល្វីងជូរជត់របស់នំមួយនេះ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ពិតជាម្សត់ណាស់!! ដើមកំណើតដ៏ល្វីងជូរជត់របស់នំមួយនេះ ពិតជាម្សត់ណាស់!! ដើមកំណើតដ៏ល្វីងជូរជត់របស់នំមួយនេះ

នំគ្រក់ មានរសជាតិឆ្ងាញ់ ដែលនរណាៗក៏ទទួលស្គាល់ដែរ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងពីប្រវត្តិកំណើតរបស់វាទេ? បើអ្នកមិនទាន់ដឹង តោះ!អានទាំងអស់គ្នា ៖

កាលពីដើមឡើយ មានគូស្នេហ៍មួយគូបានស្បថសច្ចាជាមួយនឹងគ្នា ទោះបីមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ ក៏ពួកគេមិនបែកពីគ្នាដាច់ខាត។ មូលហេតុដែលនាំឲ្យកើតមានការសច្ចាបែបនេះ ក៏ព្រោះបុរសនោះជាកូនអ្នកស្រែចម្ការ ចំណែកខាងស្រីវិញជាកូនលោកមេឃុំមានឋានៈស្ដុកស្ដម្ភនោះឯង។ក្រោយមកខាងប្រុសគេខំសន្សំប្រាក់បានមួយចំនួន ក៏ទៅស្ដីដណ្ដឹងកូនក្រមុំលោកមេឃុំ តែត្រូវលោកមេឃុំបដិសេធ។

មិនត្រឹមតែមិនលើកឲ្យ លោកមេឃុំថែមទាំងបញ្ជូនកូនចៅឲ្យទៅវាយធ្វើបាបបុរសនោះទៀតផង។ ក្រោយមកក្ដីសង្ឃឹមរបស់គេក៏រលាយអស់ ដោយសារតែលោកមេឃុំ បានលើកកូនស្រីឲ្យទៅបាឡាត់ស្រុក។ ថ្ងៃរៀបការ លោកមេឃុំបានរៀបចំអន្ទាក់ជីករណ្ដៅកប់ចម្រូងចាំសម្លាប់បុរសនោះ តែត្រូវកូនស្រីលួចស្ដាប់ឮ នាងក៏លួចរត់ទៅប្រាប់សង្សារ។ តែអនិច្ចារនាងបែរជាធ្លាក់ចូលក្នុងរណ្ដៅឪពុកខ្លួនឯង។ ពេលឃើញនារីជាទីស្រឡាញ់ធ្លាក់ស្លាប់នៅចំពោះមុខបែបនេះ បុរសនោះក៏លោតទៅតាមក្រោយស្លាប់ទាំងពីរតែម្ដង។ ក្រោយពេលអ្នកស្រុកដឹងឮរឿងនេះ ពួកគេក៏នាំគ្នាធ្វើនំមួយចំហៀងម្ដងៗ រួចផ្គុំចូលគ្នាដើម្បីរំលឹកដល់គូស្នេហ៍ដ៏កម្សត់ដែលសច្ចាថាមិនបែកគ្នានោះ៕

ប្រភព៖merlkomson.com

បញ្ចេញមតិ
ស្លាក