រូបចម្លាក់គ្រុឌជិះនាគមានអត្ថន័យថា…

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
រូបចម្លាក់គ្រុឌជិះនាគមានអត្ថន័យថា… រូបចម្លាក់គ្រុឌជិះនាគមានអត្ថន័យថា…

ក្នុងឯកសារមហាបុរស ខ្មែរ រឿងនិទាន ក៏ដូចជាសិលាចារឹកចាម សិលាចារឹក បក្សីចាំក្រុងបានបរិយាយពី ពូជខ្មែរ ជាប់ពូជពង្សនៃ នាគរាជ (ស្តេចនាគ) ដូចជា ព្រះនាង សោមា និង ព្រះបាទកម្ពុជានាគរាជ (ឯកសារមហាបុរសខ្មែរ) ជាដើម ។ ហើយក៏បរិយាយ ទៀត ពី ស្តេចនាគរាជថាជាទេវភូបាលនៃរាជនគរខ្មែរ ។ ឯកសារលោកជីវ បានសសេរចុងសម័យអង្គរ ពីនាងនាគនារី តែងមកចូលគាល់ក្សត្រានាភិមានអាកាស កាលណា មិនឃើញនាងនាគីមកមានន័យថា ស្រុកមានកលយុគ ។

ចំណែកប្រទេសជិតខាង បានយកសត្វគ្រុឌជាតំណាងប្រទេស ឬរដ្ឋរបស់គេ គឺពុំមានរឿងនិទានសិលាចារឹក ឬ ឯកសារមហាបុរសណាជាប់ទាក់ទងនិងគ្រុឌទេ គេយករូបគ្រុឌជាតំណាងនគរ ទើបតែសម័យរជ្ជកាលថ្មីៗនេះឯង ដោយសារតែគ្រុឌមានប្ញទ្ធិអំណាច ម្យ៉ាងទៀតជាយាន្តជំនិះនៃព្រះវិស្ណុ ហើយក៏ជាតួអង្គព្រះបរមពោធិសត្វក្នុងរឿងជាតកផងដែរ ។ ផ្នត់គំនិតបែបនេះ ជនជាតិខ្មែរ មើលឃើញយូរហើយ ក្នុងសម័យរាជធានីកោះកេរ្តិ៍ អាយុប្រមាណ១០០០ឆ្នាំមកហើយ ដែលគ្រុឌ មំាសង្ហា ជាតំណាងនៃអំណាចព្រះនគរ និងទ្វារបាលប្រាសាទ។ ខ្មែរបានយករូបគ្រុឌនេះ ឆ្លាក់ជាដង នៃក្បួនដង្ហែរទ័ព ក៏ដូចជាក្សត្រា ឬអាចឆ្លាក់ព្រះវិស្ណុគង់ពីលើគ្រុឌនេះ។

សរុបមក រូបគ្រុឌជិះនាគ មិនមែនមានន័យថា ៖ សៀមមានប្រៀបលើខ្មែរទេ ព្រោះសៀម មិនមានរឿងនិទានជាប់ទាក់ទងនឹងគ្រុឌទេ រូបនេះមានតាំងពីបុរាណកាល ហើយខ្មែរក៏ធ្លាប់រាប់អាន អំណាចរបស់គ្រុឌ ជាតំណាងនៃព្រះនគរ ឬអំណាចទេវ។
ក្នុងជំនឿហិណ្ឌូទៀតសោត គ្រុឌ ជាទេពនៃរន្ទះ ចំណែកនាគជាទេពនៃទឹកឬភ្លៀង ( ព្រះពិរុណ ជិះលើនាគ) ។ នាគ និងគ្រុឌ តំណាងនៃភ្លៀង ។ ជាការពិតណាស់ដែលហិណ្ឌូបកស្រាយថា នាគ និងគ្រុឌ ធ្លាប់ ធ្វើសង្គ្រាម ច្បាំងគ្នា ក្នុងទេវកថា បុរាណដែលម្តាយគ្រុឌ ប្រាថ្នា ឲ្យ គ្រុឌ ស៊ីប្អូនខ្លួនជានាគមានឪពុកតែមួយម្តាយទីទៃ ។

ប្រភព៖@chesda art

បញ្ចេញមតិ