សម្រស់ដ៏ទាក់ទាញរបស់ទឹកធ្លាក់បេងកោងបានទៅហើយពិតជា…

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
សម្រស់ដ៏ទាក់ទាញរបស់ទឹកធ្លាក់បេងកោងបានទៅហើយពិតជា… សម្រស់ដ៏ទាក់ទាញរបស់ទឹកធ្លាក់បេងកោងបានទៅហើយពិតជា…

ទឹកធ្លាក់បេងកោងមានទឹកហូរខ្លំាងនៅរដូវវស្សា ចំណែកនៅរដូវប្រាំងវិញ ទឹកហូរធ្លាក់ហាក់ដូចជាខ្សោយបន្តិច។ នៅក្បែរតំបន់ទឹកធ្លាក់បេងកោងនេះដែរ ក៏មានហែរហមទៅដោយចម្ការអ្នកស្រុក និង ដើមឈើតូចធំដុះចោលមែកសាខាបង្កើតបានជាទេសភាពដ៏ស្រស់ត្រកាលចងចិត្តអ្នកទេសចរ ដែលបានឈានជើងមកដល់ទីនេះភ្លាមមានអារម្មណ៍ថា រីករាយ សប្បាយក្នុងអារម្មណ៍មួយរំពេច នៅពេលបានឃើ់ញទិដ្ឋភាពទឹកធ្លាក់បេងកោងហូរធ្លាក់ត្រដុះនឹងកំរាលថ្មដាជាដំណាក់ៗនោះ។

ទឹកធ្លាក់បេងកោងមានទីតាំងស្ថិតនៅភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ មានចម្ងាយផ្លូវប្រមាណជា ៣០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ។ ទឹកធ្លាក់បេងកោងមានសារសំខាន់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ នេះក៏ព្រោះតែទឹកធ្លាក់ធម្មជាតិមួយនេះរក្សាបាននូវធនធានធម្មជាតិពិតៗដែលជាទីគួរឱ្យចាប់អារម្មណ៍ សម្រាប់ក្រសែភ្នែករបស់ភ្ញៀវទេសចរប្រុស ស្រី។

ទឹកធ្លាក់បេងកោងបានបង្អួតនូវភាពឆើតឆាយរបស់ខ្លួន ដោយបង្កើននូវភាពអស្ចារ្យផ្នែកធម្មជាតិ និងព័ទ្ធជុំវិញតំបន់ទឹកធ្លាក់នេះគឺសម្បូរទៅដោយដើមរុក្ខជាតិជាច្រើនប្រភេទធ្វើឱ្យយើងគ្រប់គ្នាបានគយគន់ ហើយមិនភ្លេចសរសើរពីសម្រស់ធម្មជាតិនៅទីនោះ ។
គ្រប់រដូវកាល ទឹកធ្លាក់បេងកោងមានអំណោយផលល្អណាស់ ទាំងផ្លូវសម្រាប់ធ្វើដំណើរ និង បរិស្ថានធម្មជាតិ ហើយបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តបាន និង កំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះឱ្យទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកាន់តែមានភាពទាក់ទាញ និង ពេញនិយម ។

ទឹកធ្លាក់ធម្មជាតិនេះមានប្រភពទឹកថ្លាត្រជាក់ហូរមកពីភ្នំត្បែងមានព្រៃភ្នំ ទេសភាពព្រៃឈើ និង ខ្យល់អាកាសល្អបរិសុទ្ធ ។ នៅទឹកធ្លាក់បេងកោងក៏ជាកន្លែងមួយសម្រាប់ការជួបជុំរបស់ភ្ញៀវទេសចរទទួលទានអាហារពិចនិកយ៉ាងសប្បាយរីករាយ និង ការដើរកម្សាន្តតាមព្រៃភ្នំ ងូតទឹកធ្លាក់យ៉ាងត្រជាក់កាយជាពិសេសមានភូមិ និង ចម្ការរបស់បងប្អូនអ្នកស្រុកនៅជិតនោះ សម្រាប់ភ្ញៀវទេសចរទស្សនា និង ទិញផលានុផលផងដែរ ៕

ប្រភព៖popular.com.kh

បញ្ចេញមតិ