វរៈសេនីយ៍ត្រី ហ្លួងកូវិត ខួង អភ័យវង្ស ខ្សែស្រឡាយខ្មែរធ្វើធំនៅស្រុកសៀម

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
វរៈសេនីយ៍ត្រី ហ្លួងកូវិត ខួង អភ័យវង្ស ខ្សែស្រឡាយខ្មែរធ្វើធំនៅស្រុកសៀម វរៈសេនីយ៍ត្រី ហ្លួងកូវិត ខួង អភ័យវង្ស ខ្សែស្រឡាយខ្មែរធ្វើធំនៅស្រុកសៀម

អតីតនាយករដ្ឋមន្ត្រីសៀម ៤ជំនាន់ និងជាស្ថាបនិក គណបក្ស «ប្រជាធិបតេយ្យ» មានដើមកំណើតខ្មែរសុទ្ធ (ម្តាយ~ឪពុកខ្មែរ) ខ្សែស្រឡាយត្រកូល ចៅហ្វាទឡ្ហៈ ប៉ែន អភ័យវង្ស ដែលមានដូនតានៅស្រុកកំណើត ខេត្តកំពត»

នាមរាជការ «វរៈសេនីយ៍ត្រី ហ្លួងកូវិត ខួង អភ័យវង្ស» ប្រសូត្រ ១៤ ឧសភា គ.ស ១៩០២ (ព.ស ២៤៤៥) បិតា គទាធរ ឈុំ អភ័យវង្ស ក្រោយមកជា ព្រះពញាអភ័យភូបេស្ត៍ ឈុំ អភ័យវង្ស និង មាតាខ្មែរ លោកស្រី រ៉ត (មិនច្បាស់នាមត្រកូល) នៅខេត្តបាត់ដំបង (សៀម ខេត្តព្រះដំបង) ។

មរណៈ ១៥ មិនា គ.ស ១៩៦៨ (ព.ស ២៥១១) នៅក្រុងទេពបុរីមហានគរ អដ្ឋិធាតុ បញ្ចុះនៅចេតីយ៍ត្រកូលអភ័យវង្ស វត្តកែវចិន្តា ខេត្តបស្ចិមបុរី (จังหวัดปราจีนบุรี)។ ព្រះឧបោសថវត្តនេះបានចម្លងបែបដូចជាព្រះឧបោសថនៃ «វត្តកុញ្ជរជ័យស្វេត្រឆ័ត្រ~វត្តដំរីស» ស្ទើរតែទាំងស្រុង ។

«គាត់មានបងប្អូនរួមបិតាជាង១០០នាក់~ព្រះពញាអភ័យភូបេស្ត៍ ឈុំ អភ័យវង្ស មានភរិយាដែលមានបុត្រ ចំនួន ៣៥នាក់»

បងប្រុសរួមបិតាលោកគឺ លឿម អភ័យវង្ស (ខ្មែរសុទ្ធ មាតាជាខ្មែរអ្នកស្រុកបាត់ដំបងជីដូនមួយជាមួយ គទាធរ ឈុំ) បានទទួលងារស្នងពីឪពុក ជា «ព្រះពញាអភ័យភូបេស្ត៍»វិញ ក្រោយពីបុត្រីច្បងបានរៀបអភិសេកជាម្ខាស់ក្សត្រីរបស់ «រាមាទី ៦ សម្តេចព្រះមង្កុតក្លាវចៅយូហួ» ។

វរៈសេនីត្រី ហ្លួងកូវិត ខួង អភ័យវង្ស គឺជាស្ថាបនិក គណៈបក្សនយោបាយដំបូងគេគឺ «គណៈបក្សប្រជាធិបតេយ្យ» ក្រោយពីរាមាទី ៧ បានប្រទានអំណាចរបស់ព្រះអង្គមកឲ្យរាស្ត្រ ដោយបានផ្លាស់ប្តូរពីរបៀបគ្រប់គ្រងបែបរាជានិយម «សម្បូរណញ្ញាសិទ្ធិរាជ (Absolute Monarchy)» មកជា «ប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ» នៅថ្ងៃទី ១០ ធ្នូ គ.ស ១៩៣២ (ព.ស ២៤៧៥) ។

គាត់ក៏ជាបុគ្គលដំបូងដែលបាននាំមកនូវការបដិរូប និងការស្ថាបនាសេដ្ឋកិច្ចជាតិ បង្កើតក្រសួងគមនាគមន៍ និងក្រសួងប្រៃសណីយ៍ដំបូងគេទៀតផង ។

អត្ថបទសង្ខេបបែបខ្លី ដោយអតីតអ្នកលក់នំក្រូច «បណ្ឌិតដំរីស»

ក្រុងទេពបុរីមហានគរ. ១៣ មេសា ២០១៨

បញ្ចេញមតិ