ចម្លាក់សត្វនានានៅតាមជញ្ជាំងប្រាសាទបាយ័ន

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ចម្លាក់សត្វនានានៅតាមជញ្ជាំងប្រាសាទបាយ័ន ចម្លាក់សត្វនានានៅតាមជញ្ជាំងប្រាសាទបាយ័ន

ប្រាសាទបាយ័នស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។

ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល ១៦ និង​ស្ថិត​នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល៕

ដោយកន្លងមកយើងខ្ញុំបានបង្ហាញជូននូវចម្លាក់អំពីព្រះអាទិទេព ឬ​ព្រះ​មហា​ក្សត្រ និងចម្លាក់អំពីដំណើររឿងផ្សេងៗ ក៏ដូចជា​តួអង្គ​សំខាន់ៗ​នៅ​ក្នុង​រឿង​កូរសមុទ្រទឹកដោះ និងរឿងរាមកេរ្តិ៍ជាដើម។

ប៉ុន្ដែសម្រាប់ថ្ងៃនេះយើងខ្ញុំសូមបង្ហាញជូននូវចម្លាក់អំពីសត្វមួយចំនួន ដែលមាននៅលើជញ្ជាំងនៃប្រាសាទបាយ័ន ហើយដែល​ភាគច្រើន​ គឺជា​ប្រភេទសត្វដែលបានយើងស្គាល់ និងមានរស់នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

ខាងក្រោមនេះគឺជារូបចម្លាក់អំពីសត្វមួយចំនួនដែលយើងអាចមើលស្គាល់នៅក្នុងចំណោមរូបចម្លាក់សត្វទាំងអស់នៅតាមជញ្ជាំងប្រាសាទបាយ័ន ដែលមានដូចជា៖ ពពួកសត្វស្លាបមាន សត្វក្រៀល មាន់ និងទា… ចំណែកសត្វពាហន៖មាន ប្រឹសឬក្ដាន់ ខ្លា ពពែ និងជ្រូក… ហើយក៏មានពពួកសត្វក្នុងទឹកដូចជា ក្រពើ អណ្ដើក និងវ៉ូងត្រី ជាច្រើនទៀតផងដែរ។

អត្ថបទដោយ៖ ទី សារឿន

សូមទស្សនារូបចម្លាក់សត្វដែលមាននៅលើជញ្ជាំងនៃប្រាសាទបាយ័នដូចខាងក្រោម៖

សត្វប្រឹស ឬក្ដាន់

សត្វពពែ

សត្វជ្រូក

សត្វក្រពើ

វ៉ូងត្រី

សត្វអណ្ដើក

ការប្រជល់​មាន់

សត្វទា

សត្វស្លាបមួយប្រភេទ

សត្វខ្លា

បញ្ចេញមតិ