មកស្គាល់! ឥស្សរិយយសបរទេស ដែលព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
មកស្គាល់! ឥស្សរិយយសបរទេស ដែលព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក មកស្គាល់! ឥស្សរិយយសបរទេស ដែលព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាមហាវីរក្សត្រដែលមានស្ថាព្រះហស្ថយ៉ាងធំធេងចំពោះជាតិ ជាពិសេស​ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះអង្គ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «​ព្រះបរម​រតន​កោដ្ឋ» ទ្រង់បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បី​ទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង។

ក្រៅពីស្ថាព្រះហស្ថរបស់ព្រះអង្គសម្រាប់ជាតិធំជាច្រើន ត្រូវបានប្រជានុរាស្រ្តទាំងអស់គោរពកោតសរសើរ និងឲ្យតម្លៃ ដោយសារ​ព្រះអង្គមាន​ទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានាលើពិភពលោកផងនោះ ទ្រង់ក៏ត្រូវបានរដ្ឋាភិបាល​នៃប្រទេស​មួយចំនួន​ផ្ដល់នូវ​ឥស្សរិយស​ថ្នាក់​កំពូលៗរបស់គេជូនចំពោះព្រះអង្គផងដែរ។ បើតាមការចុះផ្សាយដោយ រ៉ូយ៉ាល់អាខ កម្ពុជា – ទំ.១៩ ឥស្សរិយយសបរទេស ដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក មានដូចជា៖

  • កូរ៉េខាងត្បូង : មហាឥស្សរិយយសលំដាប់មូគូងហ្វា
  • ឆែកូស្លូវ៉ាគី : ឥស្សរិយយសលំដាប់សេតសិង្ហឆែកូស្លូវ៉ាគីថ្នាក់ទីមួយ ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៥)
  • ជប៉ុន : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ស្បៃរឿងទេស (ម.ស. ២.១២.១៩៥៥)
  • ថៃ : គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​មហា​ចក្រីបរមរាជវង្ស (១៥.១២.១៩៥៤)
  • នីហ្សេ : ឥស្សរិយយសលំដាប់ជាតូបការនៃនីហ្សេ ថ្នាក់មហាសិរីវឌ្ឍន៍ (៥.១១.១៩៦៩)

  • បារាំង : ឥស្សរិយយសលំដាប់នាយទាហានកិត្តិយស ថ្នាក់មហាសិរីវឌ្ឍន៍ (២១.១០.១៩៤១*, ម.ធ. ៣.៥.១៩៤១)
  • ប៉ូឡូញ : ឥស្សរិយយសលំដាប់បដិទានប៉ូឡូញ (?.៧.១៩៥៦)
  • ព្រុយណេ : ឥស្សរិយយសលំដាប់រាជវង្សនៃមហាម្កុដព្រុយណេ (ដគមព)
  • ភូមា : ឥស្សរិយយសលំដាប់អគ្គមហាឋិរិធុធម្ម ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៤)
  • ម៉ារ៉ុក : ឥស្សរិយយសលំដាប់រាជបល្ល័ង្កម៉ារ៉ុក ថ្នាក់ម.ស.

  • ម៉ាឡេស៊ី : ឥស្សរិយយសលំដាប់ម្កុដរដ្ឋម៉ាឡេស៊ី (ដ.ម.ន.) (២១.១២.១៩៦២)
  • យូហ៊្គោស្លាវី : ឥស្សរិយយសលំដាប់មហានក្ខត្តឫក្សនៃយូហ៊្គោស្លាវី (១៧.១.១៩៦៨)
  • លាវ : ឥស្សរិយភណ្ឌលានជាងក្លស់ស ថ្នាក់មហាសិរីវឌ្ឍន៍ (ឆៀង ១៨.៤.១៩៦៣)
  • វៀតណាម : ឥស្សរិយយសលំដាប់នាគរាជអណ្ណាម ថ្នាក់មហាសិរីវឌ្ឍន៍ (៣.៤.១៩៤២)
  • វៀតណាម : ឥស្សរិយយសជាតូបការវៀតណាម ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៩)

  • សិង្ហបុរី : ឥស្សរិយយសលំដាប់ទេម៉ាសាក់ថ្នាក់ទី១នៃសិង្ហបុរី (៩.៤.១៩៦៣)
  • ស៊ីរី : ឥស្សរិយយសលំដាប់អ៊ែលហ៊្វីឡឺផ្វាស ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៩)
  • ហ៊្វីលីពីន : រាជនៃឥស្សរិយយសលំដាប់ស៊ីកាទុណាហ៊្វីលីពីន (៣១.១.១៩៥៧)
  • ឥណ្ឌូណេស៊ី : នក្ខត្តឫក្សនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ទី១ រឺ អាទិបូរណ៌ (១.៤.១៩៦៨)
  • អ៊ីតាលី : ឥស្សរិយយសលំដាប់គុណូបការនៃសាធារណរដ្ឋអ៊ីតាលី ថ្នាក់មហាសិរីវឌ្ឍន៍

  • អូទ្រីស : មហាគ្រឿងឥស្សរិយយសគុណូបការឆៀងមាសនៃអូទ្រីស (២៩.៨.១៩៥៦)
  • អេត្យូពី : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ម្ចាស់ក្សត្រីឝ៊េបានៃអេត្យូពី (៤.៥.១៩៦៨)
  • អេស្ប៉ាញ : កណ្ឋាភណ្ឌឥស្សរិយយសផ្ទឹមនិងព្រួញនៃអេស្ប៉ាញ (២២.៦.១៩៥៦)
  • អេស្ប៉ាញ : ឥស្សរិយយសលំដាប់យោធូបការពណ៌ស (២២.៦.១៩៥៦)
  • អេហ៊្សីប : ឥស្សរិយយសលំដាប់នីលអេហ៊្សីប ថ្នាក់មហាសិរីវឌ្ឍន៍ (៩.១១.១៩៥៩)

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ