បុគ្គលដែលរងសម្ពាធផ្លូវចិត្តខ្លាំងងាយនឹងកើតជម្ងឺស្រ្តេសបំផុត (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | អប់រំ | 0 |
បុគ្គលដែលរងសម្ពាធផ្លូវចិត្តខ្លាំងងាយនឹងកើតជម្ងឺស្រ្តេសបំផុត (មានវីដេអូ) បុគ្គលដែលរងសម្ពាធផ្លូវចិត្តខ្លាំងងាយនឹងកើតជម្ងឺស្រ្តេសបំផុត (មានវីដេអូ)

ជម្ងឺស្រ្តេស​ ជាជម្ងឺមួយប្រភេទដែលកើតចេញពីការធុញថប់តប់ប្រមល់ គិតអ្វីមិនចេញ ឬទទួលភាពតានតឹងដោយការរងសម្ពាធពីបរិបទអ្វីមួយនៅជុំវិញយើងជាដើម។ ជម្ងឺនេះកើតចេញពីអារម្មណ៍ ចេញពីការគិត ពីចិត្ត តែវាអាចកើតបានដោយសារ​តែមានការរងនូវភាពណា​មួយពីផ្លូវកាយដែលនាំឲ្យមានការមិន​សប្បាយចិត្ត មានន័យថា  វាជាជម្ងឺដែលកើតចេញពីការរងសម្ពាធផ្នែកខាងក្រៅ តែទទួលយកទៅប្រតិកម្មនូវផ្នែកខាងក្នុង។

មានមនុស្សជាច្រើនបានកើតជម្ងឺនេះ ជាពិសេស គឺនិស្សិត បុគ្គលិកនិយោជក ដែលទទួលរងសម្ពាធពីការសិក្សា និងការងារខ្លាំង។ លើសពីនេះមនុស្សស្ថិតនៅក្នុងវ័យមានស្នេហា ក៏អាចទទួលរងផលប៉ះពាល់ពីជម្ងឺប្រភេទនេះដែរ។

ភាគច្រើនមនុស្សដែលធ្លាប់ទទួលការបរាជ័យលើរឿងអ្វីមួយក្នុងជីវិត តែងតែងាយនឹងធ្លាក់ខ្លួនក្នុងជម្ងឺស្រ្តេសនេះដោយមិនដឹងខ្លួន។ ជម្ងឺនេះតែងតែធ្វើឲ្យមនុស្សយើងមានភាពភ័យខ្លាច និងគិតតែរឿងមិនល្អជាដើម ឬជួនកាលវាបានធ្វើឲ្យជនរងគ្រោះដោយជម្ងឺនេះអាចប្រព្រឹត្តកាយវិការ ឬទង្វើមិនគប្បី និងអាចឈានដល់ការធ្វើអត្តឃាតក៏មាន ប្រសិនបើអាការៈនៃជម្ងឺនេះកាន់តែធ្ងន់ទៅៗ និងមិនបានយកចិត្តទុកដាក់ព្យាបាលវាទេនោះ។

វីឌីអូខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលបង្ហាញពីបុគ្គលដែលរងសម្ពាធផ្លូវចិត្តខ្លាំង បណ្ដាលឲ្យប្រព្រឹត្តទង្វើមិនគប្បី ដែលវាស្ដែងពីអាការៈនៃជម្ងឺស្រ្តេស៖

បញ្ចេញមតិ