មូលហេតុដែលបទចម្រៀង ”ភ្ជុំបិណ្ឌនឹកស្រុក” ច្រៀងដោយលោក ម៉ៅ ហាជី ត្រូវបាន​ក្រសួង​ចាត់វិធាន​ការបិទ​មិនឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​​បន្តទៀត (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
មូលហេតុដែលបទចម្រៀង ”ភ្ជុំបិណ្ឌនឹកស្រុក” ច្រៀងដោយលោក ម៉ៅ ហាជី ត្រូវបាន​ក្រសួង​ចាត់វិធាន​ការបិទ​មិនឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​​បន្តទៀត (មានវីដេអូ) មូលហេតុដែលបទចម្រៀង ”ភ្ជុំបិណ្ឌនឹកស្រុក” ច្រៀងដោយលោក ម៉ៅ ហាជី ត្រូវបាន​ក្រសួង​ចាត់វិធាន​ការបិទ​មិនឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​​បន្តទៀត (មានវីដេអូ)

បទចម្រៀង”ភ្ជុំបិណ្ឌនឹកស្រុក” ច្រៀងដោយលោក ម៉ៅ ហាជី នៅផលិតកម្មថោន Vol 122 ដែលកំពុងផ្សព្វផ្សាយតាម You Tube បណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀត ត្រូវបានរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាវៈ ស្នើសុំទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការឲ្យផ្អាកការប្រើប្រាស់និងផ្សព្វផ្សាយផងដែរ។

មូលហេតុដែលរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាវៈ ធ្វើការស្នើសុំនេះ គឺដោយសារ បទចម្រៀងមួយបទនេះមានឃ្លាមួយច្រៀងថា “កម្មករនិយោជិតមិនទាន់ បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឲ្យកម្មករនិយោជិត មិនបានទៅលេងស្រុកកំណើត មិនបានទៅលេងម៉ែ-ពុក បានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ -ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេង ស្រុកកំណើតបាន”  ដែលអត្ថន័យនេះត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាវៈលើកឡើងនៅក្នុងសំណើរថា វាបានប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់កិច្ចគាំពារដល់កម្មករនិយោជិត។

បើចង់ជ្រាបកាន់តែច្បាស់ថា បទចម្រៀននេះមានអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូបទចម្រៀងខាងក្រោម​​៖

បញ្ចេញមតិ