ឡូយណាស់! លោកតាម្នាក់ច្នៃដើមឫស្សីជាស្បែកជើងប្រេនមួយយ៉ាងស្អាត (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
ឡូយណាស់! លោកតាម្នាក់ច្នៃដើមឫស្សីជាស្បែកជើងប្រេនមួយយ៉ាងស្អាត (មានវីដេអូ) ឡូយណាស់! លោកតាម្នាក់ច្នៃដើមឫស្សីជាស្បែកជើងប្រេនមួយយ៉ាងស្អាត (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីមួយនេះបានបង្ហាញពីទេពកោសល្យរបស់លោកតាជនជាតិចិនម្នាក់ដែលបានធ្វើការកែច្នៃដើមឫស្សី២គល់ទៅជាស្បែកជើងកែងចោត និងមានដាក់ប្រេនម៉ាកល្បីមួយគូយ៉ាងស្រស់ស្អាត។ ដោយនៅក្នុងវីដេអូនេះយើងបានឃើញលោកតា យកឫស្សីចំនួន ២គល់មកកាប់ និងដាប់ឈូសចេញជារាងស្បែងជើង ដោយមានការបំពាក់កែងចោតមួយដូចជាស្បែកជើងធ្វើពីជ័រពិតៗអញ្ចឹង។ លើស​ពីនេះទៅទៀត មិនត្រឹមតែអាចច្នៃដើមឫស្សីទៅជារាងស្បែកជើងយើងកែងចោតប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំង​បានច្នៃធ្វើជាឡូហ្គូ​របស់​ផលិតផលម៉ាកល្បីគឺ Chanel ដាក់នៅលើស្បែកជើងឫស្សីហ្នឹងថែមទៀតផង។

ប្រសិនបើយើងមើលមួយភ្លែត យើងអាចច្រឡំថាស្បែកជើងធ្វើពីដើមឫស្សីនេះ ជាស្បែកជើងពិតៗមិនខាន។ ស្នាដៃរបស់លោកតាត្រូវបានអ្នកទស្សនាពោលសរសើរគ្រប់គ្នាមិនដាច់ពីមាត់។

ដូច្នេះដើម្បីចង់ដឹងថា លោកតាមានទេពកោសល្យប៉ុណ្ណាក្នុងការកែច្នៃដើមឫស្សីទៅជាស្បែកជើងកែងចោតមួយគូយ៉ាងស្រស់ស្អាតនេះ​ដោយរបៀបណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

បញ្ចេញមតិ