គួរតែប្រុងប្រយ័ត្ន! នារីម្នាក់ត្រូវម៉ូតូមួយគ្រឿងបុកយ៉ាងពេញទំហឹង ខណៈឈប់និយាយទូរស័ព្ទនៅលើដងផ្លូវ

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | អប់រំ | 0 |
គួរតែប្រុងប្រយ័ត្ន! នារីម្នាក់ត្រូវម៉ូតូមួយគ្រឿងបុកយ៉ាងពេញទំហឹង ខណៈឈប់និយាយទូរស័ព្ទនៅលើដងផ្លូវ គួរតែប្រុងប្រយ័ត្ន! នារីម្នាក់ត្រូវម៉ូតូមួយគ្រឿងបុកយ៉ាងពេញទំហឹង ខណៈឈប់និយាយទូរស័ព្ទនៅលើដងផ្លូវ

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានថតជាប់នៅក្នុងកាម៉េរាសុវត្ថិភាព យើងបានឃើញនារីដ៏ស្រស់ស្អាតម្នាក់កំពុង​ឈប់ម៉ូតូ​ដើម្បីនិយាយ​ទូរស័ព្ទនៅ​លើដងផ្លូវ​សុខៗ​ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបានបោះពួយយ៉ាងលឿនមកបុកចំម៉ូតូរបស់នាងយ៉ាងពេញទំហឹង បណ្ដាឲ្យ​នារី​ម្នាក់​នោះ​ផ្លោងធ្លាប់ពីម៉ូតូតែម្ដង។

បើ​មើល​តាម​វីដេអូ​ដែលបានថតជាប់ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ យើងឃើញថានារីម្នាក់នោះហាក់បីដូចជាមិនមានត្រូវរបួសធ្ងន់ធ្ងរអីនោះទេ តែអ្វីដែលធ្វើឲ្យ​យើង​ហួសចិត្ត ឬកោតសរសើរចំពោះ​នាង​ទៀតនោះគឺ ទាំងមុនពេលគ្រោះថ្នាក់ និងក្រោយពេលគ្រោះថ្នាក់ ក៏នារីម្នាក់នោះនៅតែកាន់ទូរសព្ទនិយាយជាប់រហូតតែម្ដង!

ដូច្នេះសម្រាប់បងប្អូនដែលធ្វើដំណើរតាមដងផ្លូវ ហើយមានធុរៈក្ដី ឬត្រូវនិយាយទូស័ព្ទក្ដី គួរគប្បីឈប់ម៉ូតូនៅកៀនផ្លូវឲ្យបានស្រួលបួលជាមុនសិន មុននឹង​ធ្វើការ​ហៅ ឬទទួលទូរស័ព្ទ ដើម្បីជៀសវាងជួបគ្រោះថ្នាក់ដោយចៃដន្យបែននេះ។

បើចង់ជ្រាបកាន់តែច្បាស់ថាហេតុការណ៍នេះកើតឡើងបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បញ្ចេញមតិ