គួរឲ្យសរសើរខ្លាំងណាស់ ដែលបានឃើញគណៈគ្រប់គ្រងសាលាមួយនេះធ្វើការបង្ហាត់បង្ហាញសិស្សានុសិស្សនូវចង្វាក់រាំប្រពៃណីខ្មែរបែបនេះ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
គួរឲ្យសរសើរខ្លាំងណាស់ ដែលបានឃើញគណៈគ្រប់គ្រងសាលាមួយនេះធ្វើការបង្ហាត់បង្ហាញសិស្សានុសិស្សនូវចង្វាក់រាំប្រពៃណីខ្មែរបែបនេះ (មានវីដេអូ) គួរឲ្យសរសើរខ្លាំងណាស់ ដែលបានឃើញគណៈគ្រប់គ្រងសាលាមួយនេះធ្វើការបង្ហាត់បង្ហាញសិស្សានុសិស្សនូវចង្វាក់រាំប្រពៃណីខ្មែរបែបនេះ (មានវីដេអូ)

គួរឲ្យសរសើរខ្លាំងណាស់ ដែលបានឃើញគណៈគ្រប់គ្រងសាលាមួយនេះ បានរៀបចំធ្វើការបង្ហាត់បង្ហាញសិស្សានុសិស្សនូវចង្វាក់រាំសារ៉ាវ៉ាន់ ដែលជា​ចង្វាក់រាំ​ប្រពៃណីខ្មែរបែបនេះ។ សាលានីមួយៗគួរណាស់តែពង្រឹងការអប់រំ និងក្រើនរំលឹកដល់សិស្សនិសិស្សពីចង្វាក់រាំប្រពៃណីខ្មែរទាំងអស់ឡើងវិញ ដើម្បីជៀសវាង​យុវជនយើង​ខ្លះសប្បាយភ្លេចខ្លួននឹងវប្បធម៌បរទេសភ្លេចអស់នូវវប្បធម៌ខ្មែរយើង។

យើងដឹងហើយថា ខ្មែរមានចង្វាក់រាំជាច្រើនប្រភេទ ច្រើនក្បាច់ ដែលមានទាំងចង្វាក់រាំបែបបុរាណ ប្រជាប្រិយ និងសម័យ ប៉ុន្តែបើយើងក្រឡេកមក​មើល​បច្ចុប្បន្ន​នេះវិញ យើងឃើញថាយុវជនយើងកាន់តែច្រើនឡើងៗមិនសូវចាប់អារម្មណ៍ពីចង្វាក់រាំបែបប្រជាប្រិយខ្មែរដូចជា រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម ចូកកំពឹស ជាដើម ដូចយុវជនជំនាន់មុននោះទេ គឺពួកគេនិយមតែចង្វាក់បែបបរទេស ញ័រញ៉ាក់ កន្រ្ទាក់អារម្មណ៍ ឬដែលគេអាចហៅមួយបែបទៀតថា ចង្វាក់បែកស្លុយ នោះទៅវិញ។

យើងមិនអាចបន្ទោសតែយុវជនដែលមិនសូវចេះ ឬចូលចិត្តរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរបានទេ ព្រោះតែបច្ចុប្បន្នវប្បធម៌​ជុំវិញពិភពលោកមានការ​ហូរ​ចូលពីប្រទេសមួយទៅប្រទេសមួយកាន់តែងាយស្រួលនិងឆាប់រហ័ស ជាពិសេសគឺតាមរយៈប្រព័ន្ទផ្សព្វផ្សាយអឺនធើណេតនេះតែម្ដង ដោយស្របនឹងចរន្ត​យុវជន​យើងបច្ចុប្បន្ន ពួកគេចូលចិត្តទទួលយក និងចង់បាននូវអ្វីដែលថ្មី ទាន់សម័យ និងសប្បាយៗ ទើបធ្វើឲ្យពួកគេចាប់យកវប្បធម៌បរទេស ហើយស្ទើរតែ​ភ្លេចអស់​នូវវប្បធម៌​របស់ខ្លួន។

អាស្រ័យហេតុនេះ គឺមានតែការចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងញឹកញាប់នូវមរតកវប្បធម៌​ដ៏ល្អផូរផង់របស់យើង​ទៅកាន់​យុវជន​យើង ក៏ដូចជាជនបរទេសផង ទើបយើងអាចរក្សាអត្តសញ្ញាណជាតិយើង និងជាការក្រើនរំលឹកដល់យុវជនជំនាន់ក្រោយៗឲ្យពួកគេបានស្គាល់ និងស្រឡាញ់ គាំទ្រ និងចូលរួមការពារនិងលើកស្ទួយនូវចង្វាក់ប្រពៃណៃរបស់យើងទាំងអស់គ្នាបាន។

អត្ថបទដោយ៖ ទី សារឿន

តោះ! សូមទស្សនាវីដេអូដែលបង្ហាញពីការបង្ហាត់បង្ហាញនូវចង្វាក់រាំសារ៉ាវ៉ាន់ប្រពៃណីខ្មែរពីសំណាកគណៈគ្រប់គ្រងសាលាមួយនេះទាំងអស់គ្នា៖

បញ្ចេញមតិ