តោះ! ទស្សនាពីរបៀបគូរគំនូរជីវចលដោយផ្ដើមចេញពីតួអក្សរខ្មែរទាំងអស់គ្នា (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
តោះ! ទស្សនាពីរបៀបគូរគំនូរជីវចលដោយផ្ដើមចេញពីតួអក្សរខ្មែរទាំងអស់គ្នា (មានវីដេអូ) តោះ! ទស្សនាពីរបៀបគូរគំនូរជីវចលដោយផ្ដើមចេញពីតួអក្សរខ្មែរទាំងអស់គ្នា (មានវីដេអូ)

កន្លងមកយើងធ្លាប់បានឃើញវីដេអូកម្សាន្តបរទេសមួយចំនួន​ដែលបានបង្ហាញពីការគូរគំនូរផ្សេងៗដោយផ្ដើមចេញពីតួអក្សរ ឬលេខជាភាសាអង់គ្លេស។ ការគូរគំនូរជារូបសត្វ ឬរូបតុក្កតា ដោយផ្ដើមចេញពីតួអក្សរ ឬលេខ គឺវាមិនងាយស្រួលដូចជាការគូរដោយធម្មតានោះទេ ព្រោះអ្នកគូរត្រូវការជ្រើសរើសតួអក្សរ ឬលេខណាមួយជាមុនសិន បន្ទាប់មកគេធ្វើការគូរបន្ថែមចេញពីតួអក្សរ ឬលេខទាំងនោះទៅជារូបភាព និងទេសភាពប្លែកផ្សេងទៀត ដែលធ្វើឲ្យអ្នកមើលមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះទេពកោសល្យ ក៏ដូចជាគំនិតច្នៃប្រឌិតរបស់អ្នកគូរនោះ។

ហើយនៅពេលនេះ យើងក៏មានឃើញការគូរគំនូរជីវចលដោយផ្ដើមចេញពីតួអក្សរ ឬលេខរបស់ខ្មែរយើងផងដែរ ដោយរូបគំនូរទាំងនោះផ្ដើមចេញ​អក្សរ​ខ្មែរ​ដែលមានពាក្យដូចជា៖ ខ្មែរ តោ ត្រី ម៉ូតូ និង ស្វា ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើការគូរគំនូរជីវចលដោយផ្ដើមចេញពីអក្សរខ្មែរយើងមានលក្ខណៈពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា៖

ដោយ៖ ទី សារឿន

វីដេអូពី៖ KC Jeremie Khmer Cartoons

បញ្ចេញមតិ