មកស្គាល់សម្បត្តិ​វប្បធម៌​ទាំង៧ របស់កម្ពុជា ដែលត្រូវបាន​ដាក់​បញ្ចូលក្នុង​​បញ្ជី​​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
មកស្គាល់សម្បត្តិ​វប្បធម៌​ទាំង៧ របស់កម្ពុជា ដែលត្រូវបាន​ដាក់​បញ្ចូលក្នុង​​បញ្ជី​​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក មកស្គាល់សម្បត្តិ​វប្បធម៌​ទាំង៧ របស់កម្ពុជា ដែលត្រូវបាន​ដាក់​បញ្ចូលក្នុង​​បញ្ជី​​សម្បត្តិ​បេតិកភណ្ឌ​​ពិភពលោក

កម្ពុជាគឺជាប្រទេសមួយដែលមានដើមកំណើតយូរលង់ណាស់មកហើយ ហើយក៏ជាប្រទេសមួយដែលសម្បូរទៅដោយ​មរតកធម្មជាតិ និងមរតក​វប្បធម៌​ជាច្រើន​ឥត​គណនា ទាំងមរតកវប្បធម៌រូបី និងមរតកវប្បធម៌អរូបិយ។ មរតកដែល​បុព្ចបុរស​បានបន្សល់ទុក​មកទាំងអស់នោះ​សុទ្ធតែត្រូវ​បានចាត់ទុក​ជាសម្បត្តិ​ដ៏​មាន​តម្លៃ​សំខាន់កូនខ្មែរជំនាន់ក្រោយ ហើយក៏មានមរតកមួយចំនួនត្រូវបានពិភពលោកចាត់ទុក និងទទួលស្គាល់ជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ។

មកដល់​ពេល​នេះ កម្ពុជា​មានសម្បត្តិវប្បធម៌​ចំនួន ៧​ហើយ ដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​ដោយក្នុងនោះ​មានសម្បត្តិ​វប្បធម៌​រូបីចំនួន ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​ចំនួន ៤។

+ សម្បត្តិ​វប្បធម៌​រូបីចំនួន ៣ ដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោករួមមាន៖

១. តំបន់​អង្គរវត្ត ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

២. ប្រាសាទ​ព្រះវិហារ ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

៣. តំបន់ប្រាសាទ​សំបូរ​ព្រៃគុក ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។

+ សម្បត្តិ​វប្បធម៌​អរូបីចំនួន ៤ ដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោករួមមាន៖

១. របាំ​ព្រះរាជ​ទ្រព្យ ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

២. ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

៣. ល្បែង​ទាញព្រ័ត្រ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះ រួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​ផងដែរ។

៤. ចាប៉ី​ដងវែង ៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

បញ្ចេញមតិ